ព័ត៌មានជាតិ

ប​ង្ហា​ញកា​រ​រួ​ម​ភេ​ទ​​ថ្មី​ ​ស​ម្រា​ប់បុ​រ​ស​​​ត្រូ​វ​ស្វែ​ងយ​ល់​

តាមការសិក្សា​របស់វេជ្ជៈបណ្ឌិត​សុខភាពផ្លូវភេទអាមេរិក​ បានធ្វើការអះអាងថា ​មានគូស្វាមីភរិយា បានរួមភេទ​ ពីរ ទៅ បីដង ក្នុងមួយសប្តាហ៍ ។​
ប៉ុន្តែយោងតាមលោកវេជ្ជៈបណ្ឌិត Dr. Harry Fisch បាននិយាយថា អ្នកមិនអាច​ពន្យាពេលដើម្បីផ្គាប់ផ្គន់ដៃគូស្នេហ៍របស់អ្នក ។​

មន្ទីរពេទ្យ Urology of New York Presbyterian Hospital បាននិយាយថា ៤៥ ភាគរយ​ នៃបុរស​បានឈានដល់ចំណុចកំពូល​ក្នុងអំឡុងពេលរួមភេទ តែ ២ នាទីតែប៉ុណ្ណោះ មាន​រយៈពេលកាមគុណលឿន​ជាងស្ត្រី ។ ខណៈដែលស្ត្រី ភាគច្រើន ដល់ចំណុចកំពូល ចាប់ពី ៥ ទៅ ៧ នាទី ។​

វេជ្ជៈបណ្ឌិត Dr. Harry Fisch បានឲ្យដឹងថា លឹង្គរបស់បុរស ​ជា​មធ្យម ឡើងរឹង ចំនួន ១១ដង ក្នុងមួយថ្ងៃ ។​ជាធម្មតា ​បុរសវ័យក្មេង អាចរួមរ័ក ច្រើនដង ក្នុងមួយថ្ងៃ ​ដែលជារឿង​ខ្លាំងបំផុតរបស់បុរស ។​
នៅពេលដែលឈានដល់អាយុ ៣០ និង ៥០ ឆ្នាំ ការរួមរ័ក នឹងកាត់បន្ថយ នៅត្រឹមតែ ២ ដង​ក្នុងមួយសប្តាហ៍ ។ នៅអាយុ ៥០ ឡើងទៅ ​ការរួមភេទ អាចតិចជាង ១ដង ក្នុងមួយសប្តាហ៍ ។​

លោកវេជ្ជៈបណ្ឌិតរូបនេះ បានបន្តថា ភាគច្រើនបំផុត នៃទំនាក់ទំនងរួមរ័ក យ៉ាងហោចណាស់ ​១ ដង ​ក្នុង១ថ្ងៃ ហើយអ្នកដែលរស់នៅក្នុង​ប្រេងកង់នេះ មានការថយចុះនៃពេលវេលា ។​

លោកបានពន្យល់ថា ប្តីប្រពន្ធ​ដែលរួមភេទ ​ជាមធ្យម ប្រើប្រាស់ពេលវេលា ៧.៣ នាទី ហើយពេលវេលានេះ​មិនគ្រប់គ្រាន់សម្រាប់ស្ត្រីនោះទេ ដោយពួកគេ​ត្រូវការពេលវេលា​ថែមទៀត ដើម្បីឈានដល់ចំណុចកំពូល ​ជាងបុរស ។​
បុរសដែលឈានដល់ចំណុចកំពូល នៅនាទី ទី ២ ​ត្រូវប្រញាប់​ទៅពិភាក្សាជាមួយនឹងគ្រូពេទ្យ ដើម្បីទទួលបានដំបូន្មានស្តីអំពីសុខភាពផ្លូវភេទ​​ ៕​

Sex

មតិយោបល់