ខ្សែបម្រើក្លិប Real Madrid កីឡាករ James Rodriguez រំពឹងថា នឹងត្រូវឈប់ពីសកម្មភាពបាល់ទាត់ប្រហែល ២ខែ បន្ទាប់ពីបាក់ឆ្អឹងម្រាមជើង ក្នុងការប្រកួតកាលពីថ្ងៃពុធ ។
កីឡាករដែលទិញពីក្លិប Monaco មានបញ្ហារបួស តាំងពីតង់ទី ១ ដោយយកឈ្នះ ក្នុង Sevilla ក្នុងលទ្ធផល ២ ទល់នឹង ១ នៅ Santiago Bernabeu ហើយក៏បើកការរកគ្រាប់បាល់ជូនក្លិប ផងដែរ ។
James Rodriguez ត្រូវបានគេបញ្ចូនមកកាន់មន្ទីរពេទ្យភ្លាមៗ ដោយលទ្ធផលស្កេន បានឲ្យដឹងថា កីឡាកររូបនេះ បាក់ឆ្អឹងម្រាមជើង ខាងស្តាំ ។
កីឡាករសញ្ជាតិកូឡ៊ុំប៊ីរូបនេះ បានវះកាត់កាលពីរសៀល ថ្ងៃព្រស្បតិ៍ ដោយផ្អាកសកម្មភាព ដល់ខែ មេសា ។
ក្លិប Real Madrid បានចេញសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីការធ្វើតេស្ត លើ James Rodriguez ឃើញថា គាត់បានបាក់ឆ្អឹងម្រាមជើង ខាងស្តាំងរបស់គាត់ ៕
ព័ត៌មានជាតិ
មតិយោបល់