កំពង់ធំ៖ ផឹកស្រាក្លែមសំដី ឈានដល់បុរស២នាក់ ផ្ទុះហឹង្សាដាក់គ្នា ដោយប្រើប្រាស់កាំបិតខ្វែវកាប់គ្នា តែសំណាងល្អជនរងគ្រោះគេចផុត មិនត្រូវក បែរជាត្រូវភ្លៅ សំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត
ទីបំផុតត្រូវបាន ជាប់ខ្នោះបញ្ជូនមកកាន់ស្នងការនគរបាល ខេត្តកំពង់ធំ ពីបទប្រើអំពើហឹង្សាដោយចេតនា។
លោក វរៈសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការងទទួលបន្ទុក ព្រហ្មទណ្ទ បានឲ្យដឹងថា អំពើហឹង្សាដោយចេតនានេះ បានកើតឡើងនៅថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០១៥ នៅវេលាម៉ោង ១៩.១០នាទី ស្ថិតនៅភូមិ ជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលបានបង្កឡើងដោយជនសង្ស័យ ឈ្មោះ អៀត ហៀត ប្រុស៣៣ ឆ្នាំ បានប្រើប្រាស់កាំបិត(ខ្វែវ កកុក) កាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ន ហេង ប្រុស ៤៥ ឆ្នាំ បានកាប់សំដៅស្មា តែត្រូវជនរងគ្រោះគេចទាន់ បណ្តាលឲ្យត្រូវរបួស ភ្លៅខាងឆ្វេង ប្រវែង ៩ ស.ម ជនរងគ្រោះរស់នៅភូមិឃុំជាមួយគ្នា ។
ក្រោយពីកើតហេតុ លោកវរៈសេនីយ៍ឯក កែ ខាន់ណារ៉ា បានដាក់បទបញ្ជាឲ្យលោក យ៉េង សារ៉េន អធិការ ស្រុកប្រាសាទសំបូរ សហការជាមួយប៉ុស្តិ៍រដ្ឋបាល ឃុំតាំក្រសៅ ចុះទៅកន្លែងកើតហេតុភ្លាម ហើយបានឃាត់ខ្លួនជនដៃដល់បញ្ជូនមក អធិការដើម្បីធ្វើកំណត់ហេតុ បញ្ជូនមកស្នងការ និងកសាងសំណុំរឿងបញ្ជូនមកតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិដឹកមកសង្គ្រោះនៅមន្ទីរពេទ្យឯកជន។
មហាជនទូទៅបាននិយាយថា ចាប់តាំងពៅលោកឧត្តមសេនីយ៍ត្រី ជូ សំអាន ជាស្នងការនគរបាលខេត្តកំពង់ធំ សភាពការអសន្តិសុខនៅក្នុងខេត្តកំពង់ធំ នាពេលបច្ចុប្បន្ន មានសភាពស្ងប់ស្ងាត់សមត្ថកិច្ចអាច ចាប់បានជនបង្កហេតុបានជាច្រើនករណី ព្រមទាំងបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា និងបានធ្វើ ឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ដោយសារតែការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ៕
មតិយោបល់