ព័ត៌មានជាតិ

ផ្ទះ​ជនជាតិជ្វី​ហ្វ​របស់​អ៊ីស្រាអែល នៅ​ហ្សេ​រ៉ូ​សាឡឹម​កើនឡើង​៤០​ភាគរយ​

សា​ព័ត៌មាន ​AFP បាន​ផ្សព្វផ្សាយ​ថា អង្គការ​ប្រយុទ្ធប្រឆាំង​សកម្មភាព​សាង សង់​លំនៅឋាន​ខុស​ច្បាប់​កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​បាន​ប្រកាស​ឱ្យដឹងថា ចំនួន​ផ្ទះ ថ្មី​ដែល​កំពុងតែ​សាងសង់​នៅ​តំបន់រ​ស់ នៅ​របស់​ជនជាតិជ្វី​ហ្វនៅ​ភាគ​ខាងកើត ហ្សេ​រ៉ូ​សាឡឹម​ស្ថិត​នៅ​ក្រោមការ​គ្រប់ គ្រង​របស់​អ៊ីស្រាអែល​កើនឡើង​រហូត​ដល់ ៤០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៤ ។​
2015-02-24_195239
​តាម​អង្គការ​ខាងលើ​នៅ​ឆ្នាំ​២០១៤ មាន​លិខិត​សាងសង់​លំនៅឋាន​រហូត ដល់​៣.១០០​ខ្នង​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់​នៅ​ហ្សេ​រ៉ូ​សាឡឹម​។ ក្នុងពេល ជាមួយគ្នា​នេះ​ផ្ទះ​៤.៤៨៥​ខ្នង​ក៏​បាន​ដាក់ លិខិត​សុំ​សាងសង់​នៅ​ភាគ​ខាងកើត​ហ្សេ រ៉ូ​សាឡឹម​ផងដែរ ធ្វើ​ឱ្យ​ចំនួន​ផ្ទះ​ដែល​ត្រូវ សាងសង់​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន រយៈពេល​១​ទសវត្ស​កន្លង​ទៅ ។ ជា​រៀង រាល់​ខែ​មានផ្ទះ​៤៦០​ខ្នង​ចាប់ផ្ដើម​សាង សង់​បើទោះបី​មាន​ការប្រឆាំង​ជំទាស់ ពី​សហគមន៍​អន្ដរជាតិ​ក៏​ដោយ ។
​កាលពី​ខែ​មករា​កន្លង​ទៅ​អ៊ីស្រាអែល បានប្រកាស​គម្រោង​សាងសង់​លំនៅឋាន ថ្មី​ចំនួន​៤៥០​ខ្នង​នៅ​ភាគ​ខាងលិច​ហ្សេ​រ៉ូ សា​ឡឹម ។ គម្រោង​សាងសង់​ខាងលើ​ធ្វើ ឱ្យ​សម្ពន្ធមិត្ដ​អាមេរិក​និង​អ៊ីស្រាអែល ប្រឈម​មុខ​តានតឹង​ដាក់គ្នា ។ ចំណែក ភាគី​អ៊ីស្រាអែល​ក៏​បាន​ថ្កោលទោស គម្រោង​ខាងលើ​របស់​អ៊ីស្រាអែល​ថា ជា សកម្មភាព​មិន​អាច​ទ​ទួល​យក​បាន​ជា បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម ។

​នៅក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ដែល ពាក់ព័ន្ធ​នោះ​ដែរ​អាមេរិក​បាន​ស្នើ​ដល់ រដ្ឋាភិបាល​ប៉ាឡេ​ស្ទីនស​ង​សំណង​ជាទឹក ប្រាក់​២១៨​លាន​ដុល្លារ​សម្រាប់​ការ​ខាត បង់​របស់​ជនរងគ្រោះ​អាមេរិក​ក្នុង​ការ វាយប្រហារ​៩​លើក​ផ្សេងគ្នា​នៅ​ប្រទេស អ៊ីស្រាអែល​ចាប់តាំងពី​ឆ្នាំ​២០០២- ២០០៤ ។​
​ក្រោយ​រយៈពេល​មួយ​ថ្ងៃ​ជជែក​ក្នុង តុលាការ​នៅ​ទីក្រុង​ញូវយ៉ក​តុលាការ​បាន សម្រេច​ឱ្យ​រដ្ឋាភិបាល​ប៉ាឡេ​ស្ទី​ន​និង​អង្គ ការរំដោះ​ប៉ាឡេ​ស្ទីន​ត្រូវតែ​ទទួលខុស ត្រូវ​តាម​ផ្លូវច្បាប់​ចំពោះ​ការចោទប្រកាន់ ២៥​ករណី​ផ្សេង​គ្នា​ពាក់ព័ន្ធ​នឹង​ការ​វាយ ប្រហារ​សម្លាប់​ពលរដ្ឋ​អាមេរិក ។​
​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ​១១ គ្រួសារ​បាន​ដាក់​លិខិត​ប្ដឹង​រដ្ឋាភិបាល ប៉ាឡេ​ស្ទីន​ឡើង​ទៅ​កាន់​តុលាការស​ហ រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ សម្លាប់​មនុស្ស​៣៣​នាក់​និង​របួស​៣៩០ នាក់ ។ នៅក្នុង​ពាក្យបណ្ដឹង រដ្ឋាភិបាល ប៉ាឡេ​ស្ទីន និង​ក្រុម​រំដោះ​ប៉ាឡេ​ស្ទីន​ត្រូវ តែ​ទទួលខុសត្រូវ​ដែល​បាន​ជួយ​ពី​ក្រោយ ដល់​សកម្មភាព​វាយប្រហារ​ទាំងនោះ ធ្វើឡើង​ដោយ​ខ្មាន់កាំភ្លើង​របស់​ក្រុម ហា​ម៉ាស់​៕

​ទស្សនា​ឃ្លិបវីដេអូដូចខាងក្រោមនេះ៖

មតិយោបល់