ភ្នំពេញថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុន Smart Axiata កំពុងសម្ភោធកម្មវិធីតន្រ្តីរបស់ Smart លើកដំបូងដែលជាកម្មវិធីតាមទូរស័ព្ទដៃអាចស្តាប់ចម្រៀងគ្មានដែនកំណត់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះអាចទាញយកប្រើបានដោយឥតគិតថ្លៃពី Google Play និង App Store។
ដើម្បីចុះឈ្មោះប្រើប្រាស់ តម្រូវជាអតិថិជនរបស់ Smart បន្ទាប់មកចុច * 777 # ហើយចុច 1 សម្រាប់ ថ្លៃប្រើប្រាស់ 30 សេនក្នុងមួយសប្តាហ៍ សម្រាប់ការប្រើប្រាស់នេះនឹងឥតគិតថ្លៃរហូតដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៥!
ចាប់តាំងពីដំបូង កម្មវិធីតន្រ្តីតាមទូរសព្ទ័ Smart Music App មានបទចម្រៀង ៧ ប្រភេទ ដូចជាបទតាមឈ្មោះតារាចម្រៀងប្រចាំខែនៃកម្មវិធី Artist of the Month , Smart Playlist, World Top Charts, Love Songs, Pop & Rock, All-time Favorites និងបទចម្រៀងប្រជាប្រិយខ្មែរ។ បទចម្រៀងបន្ថែមទៀតទៅតាមប្រភេទនីមួយនិងលក្ខណៈពិសេសបន្ថែមទៀត នឹងត្រូវបានដាក់ជូនជាបន្តបន្ទាប់។
នៅពេលដែលអតិថិជនបង្កើតគណនីហើយ អតិថិជនអាចស្តាប់បទចម្រៀងនានាតាម អិនធឺណេតរបស់ក្រុមហ៊ុន Smart ឬតាមរយៈអិនធឺណេតក្រុមហ៊ុនផ្សេងទៀតដែរ។ អ្នកប្រើប្រាស់ក៏អាចទាញយកបទចម្រៀងចូលទៅក្នុងកម្មវិធីនោះនិងអាចចងក្រងបទចម្រៀងទុកតាមរយះ My Music។ ដោយមិនចាំបាច់មានអិនធឺណេត អ្នកប្រើប្រាស់ក៏អាចស្តាប់បទចម្រៀងទាំងអស់ដែលអ្នកពេញចិត្ត ដោយទាញយកពី playlist នៅពេលគ្មានអ៊ីនធឺណិត។
នៅក្នុងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការចាប់ផ្តើមកម្មវិធីតន្ត្រីតាមទូរសព្ទ័ដៃរ ក្រុមហ៊ុន Smart មានមោទនភាពប្រកាសតែងតាំង ឡូរ៉ា ម៉មជាឯកអគ្គរដ្ឋទូតរបស់ Smart។ ឡូរ៉ា ម៉ម គឺជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដ៏ពេញនិយមសញ្ជាតិអាមេរិកកម្ពុជា នាងបានចាប់ដៃគូជាមួយនិងអង្គការក្រៅរដ្ឋាភិបាលជាច្រើននិងជួយអង្គការមិនស្វែងរកប្រាក់ចំណេញជាច្រើនដែលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជារួមមាន សិល្បៈខ្មែរអមតៈ មជ្ឈមណ្ឌលធនធានស្ត្រីកម្ពុជា, Khmer Health Advocates, អង្គការ Friends អន្តរជាតិ និងអង្គការមិត្តសំលាញ់នៃវប្បធម៌ខ្មែរ។ សព្វថ្ងៃនេះYouTube របស់នាងមានអ្នកទស្សនាជាងមួយលាន ហើយបច្ចុប្បន្ននាងគឺជាឯកអគ្គរដ្ឋទូតមួយលើកដំបូងរបស់ពិភពលោក លើផ្នែកសុវត្ថិភាពកុមារ Rockband ។ បច្ចុប្បន្ននាងបានចាប់ផ្តើមអាជីពចម្រៀងរបស់នាងនិងការចេញអាល់ប៊ុមចុងក្រោយរបស់នាង “ In Search of Heroes” ដែលមានបទចម្រៀងដ៏ពេញនិយម ដូចជាបទចម្រៀង“យល់សព្វយល់សូង” និង “ខ្ញុំមិនសុខចិត្ត”។ បទចម្រៀងរបស់ ឡូរ៉ា នឹងមាននៅក្នុងកម្មវិធីតន្រ្តីតាមទូរសព្ទ័ដៃរក្រុមហ៊ុន Smart ផងដែរ។
ជាចុងក្រោយ ព័ត៌មានគួរឱ្យរំភើបសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់ អ្នកគាំទ្រ Lovato មកពី Demi Lovato ក្លឹបនៅកម្ពុជា គឺ Demi Lovato ដែលជាសិល្បករកំណត់ត្រាពហុទេពកោសល្យនិងមានឈ្មោះល្បីមួយក្នុងចំណោមកំពូលសិល្បករសិល្បការិនី នៃតន្ត្រីសកល(Universal Music) បានបញ្ជាក់ថាការប្រគុំតន្រ្តីចុងក្រោយរបស់នាងដែលមានឈ្មោះថា “ តន្ត្រីទេសចរណ៍ពិភពលោក Demi Lovato” នឹងត្រូវបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញនៅថ្ងៃទី០៥ខែឧសភាឆ្នាំ ២០១៥!
ដោយយោងលើសំណើជាង 20.000 របស់អ្នកគាំទ្រ Demi Lovato ក្នុងប្រទេសកម្ពុជាតាមរយៈហ្វេសប៊ុកទៅDemi ដើម្បីមកទីនេះ ក្រុមហ៊ុ Smart និងតន្ត្រីសកល (Universal Music) បាននាំយកការប្រគុំតន្ត្រីនេះមកប្រព្រឹត្តនៅទីក្រុងភ្នំពេញ!
ជាមួយនិងបទចម្រៀងជាច្រើនដូចជា: “Let It Go” “Skyscraper” “Heart Attack” “Give Your Heart A Break” “Neon Lights” និងបទ ”Nightingales” ដ៏ល្បីល្បាញនាពេលបច្ចុប្បន្ន Demi នឹងឡើងមកសម្តែង ការប្រគុំតន្ត្រីលំដាប់ពិភពលោករបស់នាងជាលើកដំបូងនៅប្រទេសកម្ពុជា។
លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “សារព័ត៌មានថ្ងៃនេះពិតជាមានភាពកក្រើកសំខាន់មួយសម្រាប់ប្រទេសកម្ពុជានិងក្រុមហ៊ុន Smart ហើយ Smart មានសេចក្តីរំភើបដែលអាចនាំមកជូននូវសិល្បករលំដាប់ពិភពលោក Demi មកកាន់កម្ពុជា! កាលពីឆ្នាំមុនអំឡុងពេលប្រកាសភាពជាដៃគូរវាងSmart និង តន្ត្រីសកល(Universal Music) យើងបានសន្យាថានឹងធ្វើឱ្យព្រឹត្ដិការណ៍ប្រគុំតន្ត្រីបែបនេះកើតឡើងនៅក្នុងប្រទេសកម្ពុជា”។ “សម្រាប់ អ្នកគាំទ្រ Demi Lovato ក្នុងប្រទេសកម្ពុជាមានក្តីសុបិន្តក្លាយជាការពិត យើងតាំងនាមអោយក្រុមហ៊ុន Smart ស្រឡាញ់អតិថិជនរបស់យើងហើយរីករាយនិងធ្វើឱ្យក្តីសុបិន្តរបស់អតិថិជនក្លាយជាការពិត ដូចទៅនិងសេវាទូរស័ព្ទដៃដែលយើងបានបង្កើត ហើយប្រៀបបានទៅនិងកាលពីពីរបីឆ្នាំមុន ពីក្តីសុបិន្តដែលមិនអាចប្រើប្រាស់សេវានានា មកជាតំលៃសេវាសមរម្យដូចដែលអតិថិជនមាននៅថ្ងៃនេះ និងមានតំលៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា” ។លោកបានបន្តទៀតថា “ តាមរយះកម្មវិធីតន្ត្រី Smart ថ្មីនេះ អតិថិជនរបស់យើងនឹងមានបទពិសោធន៍ផ្នែកតន្ត្រីជាមួយតំលៃសមរម្យដូចសេវាទាំងអស់ដែលបានផ្តល់ដោយក្រុមហ៊ុន Smart”។
ដ៏ល្អបំផុតនោះគឺ ការប្រគុំតន្ត្រីនេះឥតគិតថ្លៃសម្រាប់សាធារណះជន!
អតិថិជន Smart នឹងមានឳកាសការចូលតំបន់ពិសេសមួយ ដែលហៅថាតំបន់បៃតង(GREEN ZONE) នឹងនៅជិត ឆាកសម្តែងបំផុត។
អតិថិជន Smart ក៏នឹងមានឱកាសដើម្បីឈ្នះបទពិសោធន៍ផ្សេងទៀតដែលលុយមិនអាចទិញ គឺការជួបផ្ទាល់ជាមួយ Demi និងការទស្សនាខាងក្រោយឆាក តាមរយៈម្មវិធីArtist of the Month ប្រចាំខែមេសានេះ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់