ព័ត៌មានជាតិ

ថ្ងៃ១ មករា ២០១៧ អាជ្ញាធរផ្ដាច់ភ្លើងស្វាគមន៍ឆ្នាំថ្មី

ភ្នំពេញ: អាជ្ញាធរអគ្គិសនីខេត្តស្វាយរៀង នឹងធ្វើការផ្ដាច់ភ្លើងបណ្ដោះអាសន្នរយ:ពេល១ថ្ងៃពេញ នៅចំថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដើម្បីធ្វើការរុះរើបង្គោលភ្លើងដែលប៉ះពាល់ដល់ការងារពង្រីកផ្លូវទៅទីប្រជុំជនប្រសូត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង ចេញផ្សាយនាព្រឹកនេះ។

បើតាមអគ្គិសនីស្វាយរៀង ការផ្ដាច់ភ្លើងនៅចំថ្ងៃទី១ ដើមឆ្នាំ២០១៧ខាងមុខ គឺនឹងត្រូវធ្វើឡើងនៅចំផ្ទះប្រជាជនរស់នៅទីប្រជុំជនប្រសូត្រ ដល់សង្កាត់ស្វាយតឿ និងចាប់ពីទីប្រជុំជនប្រសូត្រ ដល់មន្ទីរពេទ្យបង្អែកជីភូ។ ការផ្ដាច់ភ្លើងនឹងធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីរសៀល ដើម្បីធ្វើការរុះរើបង្គោលដែលប៉ះពាល់ដល់ការពង្រីកផ្លូវនៅទីប្រជុំជនប្រសូត្រ។

បញ្ជាក់៖ ក្នុងករណីធ្វើការរុះរើបង្គោលអគ្គិសនីរួចរាល់ អគ្គិសនីស្វាយរៀង នឹងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញតាមសភាពជាក់ស្ដែង។ បើមានចម្ងល់ និងបញ្ហាផ្សេងៗ សូមទំនាក់ទំនងអគ្គិសនីស្វាយរៀង តាមរយ:ទូរសព្ទលេខ ០៤៤ ៦២១ ១១១៥ (២៤ម៉ោង លើ២៤ម៉ោង)៕

មតិយោបល់