តៃប៉ិ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារចិន ស៊ិនហួ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៥ នេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅចន្លោះកោះតៃវ៉ាន់ និងប្រជុំកោះអូគីណាវ៉ាប្រទេសជប៉ុន ដែលមានកម្រិត ៦,៨ រ៉ិចទ័រ។
ការរញ្ជួយដីនេះ ត្រូវបានក្រុមអ្នកជំនាញបានបញ្ជាក់ថា វាបានបង្កើតជារលកយក្សស៊ូណាមិ ដែលមានកម្រិតកម្ពស់ទឹក ១ម៉ែត្រ បានបោកបក់ប៉ះកោះមួយចំនួននៅប្រជុំកោះអូគីណាវ៉ា ហើយចំណែកអគារមួយចំនួននៅទីក្រុងតៃប៉ិក៏រងផលប៉ះពាល់ដែរ ប៉ុន្តែពុំមានសេចក្ដីរាយការណ៍លម្អិតណាមួយឡើយ៕
ព័ត៌មានជាតិ
មតិយោបល់