ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ជិះម៉ូតូស្លាកលេខ ខ.ម បុកដើមប្រេងខ្យល់ បណ្ដាលឲ្យរបួសធ្ងន់ ស្លាប់នៅមន្ទីរពេទ្យ

តាកែវ: នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងែទី២១ ខែតុលា ឆ្នាំ២០១៩ តាមផ្លូវគ្រួសក្រហម ស្ថិតនៅភូមិឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បុកនឹងដើមប្រេងខ្យល់។

ម៉ូតូបង្កម៉ាក អិចសាន់ទ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ខេមរភូមិន្ទ០1 6068 បើកបរឈ្មោះ អង សុភារិទ្ធឹ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបសិស្ស នៅភូមិឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ធ្វើដំណើរពីទិសខាងត្បូងទៅជើង។

មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកនឹងដើមប្រេងខ្យល់ នៅនឹងចឹញ្ចើមផ្លូវខាងលិច បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក នៅម៉ោង ១២ និង១០នាទីថ្ងែត្រង់ ជនរងគ្រោះ ក៏បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យ។

មូលហេតុ៖ អ្នកបើកបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ក្រោយកើតហេតុ
សព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់