ព័ត៌មានជាតិ

កម្មករ​ធ្វើ​អណ្ដូងទឹក​ម្នាក់​ក្នុងចំណោម​បី​នាក់​ត្រូវ​ដី​បាក់​ស្រុត​សង្កត់​លើ​ជាប់ផុង​ស្លាប់​យ៉ាង​រន្ធត់

​ពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវបាន​ដី​ជីក​អណ្ដូង​បាក់ស្រុត​សង្កត់​លើ​ជាប់ផុង​ស្លាប់​យ៉ាង​រន្ធត់​ភ្លាមៗ ក្នុងចំណោម​កម្មករ​ដូចគ្នា​ដែល​កំពុង​ធ្វើ​ការជីក​អណ្ដូង​ចំនួន​៣​នាក់​។​សេចក្ដីរាយការណ៍​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ជា​អ្នក​ផ្លាស់​ទីលំនៅ​ពី​ស្រុកកំណើត​ដែល​នៅ​ឯ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មក​ស្នាក់នៅ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​ភរិយា​ថ្មីថ្មោង​ជិត​មួយឆ្នាំ ប្រកប​របរ​ជា​កម្មក​រ​ស៊ីឈ្នួល​ដាក់​អណ្តូង​ប្រភព​បន្តថា នៅពេល​ជីក​អណ្ដូង​នោះ​ធ្វើ​ខុស​បច្ចេកទេស​ក៏​ភ្លាត់​កង​លូ​អណ្ដូង​សង្កត់ពីលើ​ស្រុត​ទៅ​ក្រោម​កប់​នឹងរ​បាយ​ខ្សាច់​កំពុង​ចេញ​ទឹក​ទៀត​នោះ​បណ្ដាលឱ្យ​ថប់ដង្ហើម​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៥ ក្នុង​ដីឡូត៍​ថៅកែ​ឡាន​ដឹក​ដី​មួយ​កន្លែង​ឈ្មោះ ហ៊ី រ៉ាវុធ ដែល​រស់នៅ​ភូមិ​កំពង់​ថ្គោល ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​បើ​តាម​លោក ខៀវ សុខា នាយប៉ុស្ត៍​រដ្ឋបាល​ឃុំ​ក្បាលត្រាច​ដែល​បាន​ចុះទៅពិនិត្យ​នៅ​កន្លែង​កើត​ហែ​តុ​នោះ​បាន​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ គង់ ពិ​សិទ្ធិ ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ ស្រុកកំណើត​មាន​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដោយ​បាន​ប្ដូរទីលំនៅ​ស្នាក់អាស្រ័យ​ជា​កម្មករ​ធ្វើ​អណ្ដូង​មាន​ប្រពន្ធ​ថ្មី​មួយទៀត​នៅ​ភួមិ​ឃុំ​កើតហេតុ​ខាងលើ​លោក​ខៀវ​សុខា​បានឲ្យដឹង​ទៀត​ថា​បើ​តាម​សាក្សី​បាន​ដឹង​ហេតុការណ៍​នេះ​ដែល​ជា​កម្មករ​ដូច​គ្នា​និយាយ​ថា​ដំបូង​ជនរងគ្រោះ​ជាមួយ​កម្មក​រ​ពីរ​នាក់​ទៀត​បាន​នាំគ្នា​ចុះ​ដាក់លូ​អណ្ដូងទឹក​នៅ​ទីតាំង​ខាងលើ​ដោយ​ខាង​ជនរងគ្រោះ​បាន​ធ្វើ​ម្នាក់ឯង​ចោះ​ដាក់​កង​លូ​ផ្នែក​ខាងត្បូង​ឯ​ពី​នាក់​ទៀត​នៅ​ខាងជើង​ក្បែរ​ដៃ​ប្រមោយ​អាអ៊ិ​ច​ចូកដី​ដែលដា​ក់​ដោយ​មិន​បញ្ឆេះ​ម៉ាស៊ីន​សម្រាប់​ដាក់​សម្ភា​រះ​ស្រាប់តែ​ជនរងគ្រោះ​ធ្វើ​ខុស​ប​ច្ចែក​ទេ​សក៍​ភ្លាត់​កង​លូ​ធ្លាក់ចុះ​ទៅ​ក្រោម បាក់​ដី​ស្រុត​ស្រូប​ជាប់​បុរស​នោះ​បណ្ដាលឲ្យ​ថប់​ដង្ហើម​ស្លាប់​ភ្លាមៗ​មួយ​រំពេច រហូត​ប្រើ​ពេល​ជិត​មួយ​ម៉ោង​ទើប​យក​សព​ស្ទូច​ចេញពី​អណ្ដូង​នោះ​បាន ដោយឡែក​កម្មករ​ពី​អ្នក​ទៀត​នោះ​គេច​ផុត​ស្ទុះ​ឡើង​លើ​រូ​ច​។​លោក អែម រុន អធិកា​នគរបាល​ស្រុក​ក្រគរ​បានឲ្យដឹងថា​ក្រោយ​កើតហេតុ​ភ្លាម​កំលាំង​នគរបាល​ជំនាញ​បាន​ដល់​កន្លែងកើតហេតុ​ដើម្បី​ឃាត់​វត្ថុតាង​ទាំងនោះ​ទុក​បណ្ដោះអាសន្នតាម​បញ្ជារ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ដើម្បី​ស្រាវជ្រាវ​បន្ថែម ។​ដោយ​សព​ជនរងគ្រោះ​នេះ ត្រូវបាន​ខាង​ប្រពន្ធដើម​របស់​គេ​មក​ពី​ខាង​ស្រុកកំណើត យក​សព​ដឹក​តាម​រថយន្ត​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ដោយ​សេ​វ៉ា​ដឹក​សព​នេះ​ខាង​ម្ចាស់​ដី​ឡូ​ជួយ​ចេញ​សោហ៊ុយ​ឲ្យដល់​គ្រួសា​សព​ជនរងគ្រោះ ហើយ​និង​បន្ត​ជួយ​ឧបត្ថម​សេ​វ៉ា​ផ្សេងៗ​ទៀត ប្រសិន​ជា​ខាង​ភាគ​គី​គ្រួសា​ជនរងគ្រោះ​ដាក់សំណើរ​តាម​បណ្ដឹង​នៃ​ផ្លូវច្បាប់​៕​
unnamed-2

មតិយោបល់