កំពង់ឆ្នាំង៖ ជាមួយគ្នានឹងផលប៉ះពាល់បរិស្ថានកាន់តែអាក្រក់ទៅៗមិនតែប៉ុណ្ណោះ គឺបានបំផ្លាញសោភ័ណភាពសណ្ដាប់ធ្នាប់និងស្ទះចរាចរផ្លូវទឹក នៅចំណុចនោះផងដែរ។ បច្ចុប្បន្នការចតឬតាំងនៅលំនៅដ្ឋាននៅលើផ្ទៃ នៃទន្លេផ្សារក្រោម ស្ថិតនៅក្នុងទីរួមខេត្តកំ ពង់ឆ្នាំងនេះ គឺមានបណ្ដោយប្រមាណ៣គីឡូម៉ែត្រនិងទទឹងស្ទើរបិទភ្ជិតទន្លេតែម្ដង ពោល១ភាគ៣ នៃទទឹងទន្លេទៅហើយនៅកន្លែងខ្លះនោះដែលធ្វើឲ្យនាវាជាតូចធំជាពិសេសនាវាប្រភេទទេសចរណ៍ តែម្ដង ជួបការលំបាកក្នុងធ្វើចរាចរឆ្លងកាត់ឬចូលមកសំចតនៅកំពង់ផែកំពង់ឆ្នាំងនេះ ជាពិសេស នៅពេលយប់។យោងតាមទិដ្ឋភាពជាក់ស្ដែងនិងការអះអាង របស់មន្ត្រីជំនាញបរិស្ថានគឺបានឲ្យដឹងថា ការ រស់នៅលើផ្ទៃនៅចំណុចខាងលើនេះគឺកាន់តែជះឥទ្ធិពលអាក្រក់ទៅៗខាងបរិស្ថានគឺកាកសំណល់គ្រប់ប្រភេទត្រូវបានចាក់និងបង្ហៀរ ចូលមកក្នុងផ្ទៃទឹកជារៀងរាល់ថ្ងៃ ដូចជាកាកសំណល់ ចំណីអា ហារ,ការបន្ទោបង់,សំភារ:ប្រើប្រាស់ដូចជាថង់ប្លាសទិចនិងកាកសំណល់អាជីវកម្មគ្រប់ប្រភេទដែលបាននិងកំពុងធ្វើចរាចរនៅលើផ្ទៃទឹកនេះ ពោលដូចជាប្រេងឥន្ទន:និងជាងជួលជុលម៉ាស៊ីន ជាដើម ។ល។ ម្យ៉ាទៀត ការចតឬតាំងលំនៅដ្ឋាននេះគឺគ្មានរបៀបរៀបរយ ឲ្យមានសោភ័ណភាព ដែលគួរ ឲ្យភ្ញៀវទេចរណ៍ចាប់អារម្មណ៍នោះទេ ផ្ទុយទៅវិញថ្វីត្បិតតែនៅសួនមាត់ទន្លេ នៅផ្សារក្រោម ដែលជាកន្លែងភ្ញៀវនាំគ្នា ទៅស្រូបយកខ្សល់អាកាសធម្មជាតិ នាមាត់ទន្លេនិងមើល ទៅត្រើយ ឯនាយ ឃើញភ្នំនាងកង្រីដែលតួរអង្គក្នុងរឿងព្រេងបុរាណខ្មែរ ដ៏ល្បីល្បាញ ,អ្នកណាក៏ចង់ស្គាល់ ចង់ឃើញ ដែរនោះ ប៉ុន្តែពួកគេក៏ពុំបានសប្បាយចក្ខុនឹងលំនៅដ្ឋាននៅផ្ទៃទឹកទាំងនោះឡើយ ផ្ទុយទៅវិញពួក គាត់បានរិះគន់ទៅអាជ្ញាធរខេត្ត ដែលពុំបានមានវិធានការ រៀបចំសណ្ដាប់ធ្នាប់និងកែសំរួលបរិស្ថាន នៃរស់នៅរបស់ប្រជាពលរដ្ឋ នៅទីនេះ។ ក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងម្នាក់ បានប្រាប់ឲ្យដឹងថា លំនៅដ្ឋាននៅលើផ្ទៃ ទឹកនេះ ស្ថិតភូមិ២ក្នុងសង្កាត់ផ្សារឆ្នាំងនេះ គឺភូមិចុងកោះនិងភូមិកណ្ដាល មានផ្ទះប្រជាពលរដ្ឋប្រ មាណ១០០៤ខ្នង ស្មើនឹងប្រជាពលរដ្ឋ១១៤២ គ្រួសារ ក្នុងនោះមានជនជាតិ៨១៣គ្រួសារក្រៅពីនេះ គឺខ្មែរនិងខ្មែរឥស្លាម។ លោកហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានធ្លាប់ប្រាប់ឲ្យដឹងថាអាជ្ញាធរមានគំរោង រក ដីប្រមាណ៣០ទៅ៤០ហិតា នៅចម្ងាយប្រមាណជាង៥០០ម៉ែត្រពីមាត់ទន្លេ រៀបចំជាដីលំនៅដ្ឋាន ដែលមានបណ្ដាញអគ្គីសនីនិងទឹកស្អាត ដើម្បីដោះដូរឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅលើ ទឹកទាំងនោះ មករស់នៅលើដីវិញ ដោយផ្ដល់នូវគំរោង២ឲ្យពួកគាត់គឺទី១ឲ្យពួកគាត់មកសាងសង់ លំនៅដ្ឋានដោយខ្លួននៅលើទំហំប៉ុនៗគ្នានិងប្លង់ដូចគ្នា ឯទី២អង្គការសមាគមវៀតណាមឬវិស័យ ឯកជន ម៉ៅការសាង់សង់ តាមប្លង់ដែលបានកំណត់ដូចគ្នានឹងគំរោងទី១ដែរ។ ឯកឧត្ដម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាទាក់ទិននឹងគំរោង នេះអាជ្ញាធរខេត្តបានធ្វើបានគិតគូរ យ៉ាងហ្មត់ចត់និងដាក់សំណើរទៅក្រសួងមហាផ្ទៃគឺសុំឲ្យប្រជា ពលរដ្ឋទាំងនោះ ឡើងមកនៅលើដីគោក ប៉ុន្តែបើមិនទៅរួចនោះទេគឺអាជ្ញាធរខេត្តរៀបចំកែសំរួល បរិស្ថាន,សណ្ដាប់ធ្នាប់និងសោភ័ណទីក្រុង ដោយឲ្យរុញលំនៅដ្ឋានចេញពីមុខផ្សារក្រោម គឺខាង ត្បូងគឺភូមិកណ្ដាលឲ្យចេញត្រឹមវត្តលោកយួនទៅខាងត្បូង ចំណែកភូមិចុងកោះចេញចាប់ពីឡឥដ្ឋ ទៅជើងរហូត។ បញ្ហាប្រឈមនឹងលំនៅដ្ឋាននៅលើផ្ទៃនៅចំណុចទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង មិន ត្រឹម អណត្តិឯកឧត្ដមអភិបាលខេត្តឈួរ ចាន់ឌឿន នោះទេ គឺអភិបាលខេត្តជាច្រើនអណត្តិមក ហើយ ដែលហាក់ដូចជាបរាជ័យ ក្នុងការ រកដំណោះស្រាយរឿងនេះ ហើយប្រជាពលរដ្ឋខ្មែរ១ចំនួន មិនមែនអត់លំនៅដ្ឋានលើគោកនៅនោះទេ ប៉ុន្តែពួកគាត់ចុះទៅនៅលើផ្ទៃទឹក ដើម្បីធ្វើអាជីវកម្មតែ ប៉ុណ្ណោះ។ ប្រជាពលរដ្ឋសង្ឃឹមនិងគាំទ្រលើចំណាត់ការ របស់ឯកឧត្ដមអភិបាលខេត្ត ឈួរ ចាន់ ឌឿន ព្រោះថាលោកមានឆន្ទះពិតប្រាកដក្នុងធ្វើពោលគឺដោះស្រាយទ្រង់ទ្រាយធំឲ្យប្រជាពលរដ្ឋឡើងពីផ្ទៃទឹកមកនៅលើ ដីគោកមិនទាន់បាន គឺលោករៀបចំ សណ្ដាប់ធ្នាប់,របៀបរៀបរយនិងបរិស្ថានជា អន្លើរ ដើម្បីកែសំរួលសោភ័ណភាពទីក្រុងនិងកាត់បន្ថយផលប៉ះពាល់នៃបរិស្ថានមិនគាំងស្ដូកនោះ ទេ៕
ព័ត៌មានជាតិ
មតិយោបល់