នេប៉ាល់៖ យោងតាមការចុះផ្សាយរបស់ Reuters នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់បានកើនឡើងដល់ ៣២១៨នាក់ និងអ្នករបួសបានកើនឡើងដល់ ៦០០០នាក់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មានករណីគ្រោះរញ្ជូយដីកម្រិតខ្ពស់មួយបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ ដែលបង្កឲ្យមានការបាក់ និងរលំអគារជាច្រើននៅក្នុងប្រទេស ជាពិសេសគឺធ្វើឲ្យពលរដ្ឋជាច្រើនមានការភ័យខ្លាច៕
ព័ត៌មានជាតិ
មតិយោបល់