បន្ទាយមានជ័យ៖គិតត្រឹមម៉ោង៩យប់ថ្ងៃដដែលបង្ហាញថា ខ្យល់កន្ត្រាក់ពេលមានភ្លៀង កាលពីល្ងាចថ្ងៃទី២៩មេសា បានប៉ះពាល់ដល់ស្រុក ក្រុង ៥នៅខេត្តបន្ទាយមានជ័យបង្ករលំផ្សារ ផ្ទះ ប៉ើងសាលារៀន សាលាស្រុក សាលាឆាន់ ជាង២៥៨ខ្នង ខូចឡាន ម៉ូតូ គោយន្តជាច្រើន.និង.របួសមនុស្ស៥នាក់និងសត្វ។លោកឧត្តមសេនីយ៍ត្រី អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងយប់ថ្ងៃទី២៩មេសាថា: ខ្យល់កន្ត្រាក់ពេលមានភ្លៀងកក់ខែកាលពីល្ងាចថ្ងៃទី២៩មេសា២០១៥បានប៉ះពាល់ដល់៥ស្រុក ក្រុងឯណោះនៅខេត្តបន្ទាយមានជ័យ។ស្រុកថ្មពួកប៉ះពាល់ឃុំថ្មពួក ផ្ទះ៩៤ខ្នង ,ផ្សារបន្ទាយរបស់ឡៅ ហាក់គង់ រំលំប៉ើងខូចទាំងស្រុង ,សាលាស្រុក ១ខ្នង,គោយន្ត៣គ្រឿង,ម៉ាស៊ីន ច្រូតស្រូវ១គ្រឿង,ម៉ូតូ១គ្រឿង,ឡាន៤គ្រឿង។ឃុំគំរូ ប៉ះផ្ទះ ៩៤ខ្នង អាគារសិក្សា២ខ្នងនៅវិទ្យាល័យថ្មពួកនិងបឋមសិក្សាឯកភាព។និងបង្ករបួសមនុស្សម្នាក់។ហើយភ្លើងអគ្គិសនីក៏ត្រូវកាត់ផ្តាច់។អ្នករបួស លោកបន្តថា តំណាល់គ្នានោះ ខ្យល់កន្ត្រាក់ក៏វាយប្រហារលើឃុំទ្រាសស្រុកស្វាយចេក ប៉ះផ្ទះ ១៥ខ្នង។ឃុំគុត្តសតនិងឃុំសំរោងស្រុកអូរជ្រៅ ប៉ះផ្ទះ២០ខ្នង។ភូមិសុរិយាសង្កាត់និមិត្តប៉ះផ្ទះ ១៨ខ្នង។ និងភូមិដទៃទៀតក្នុងក្រុងប៉ៅយប៉ែត២០ខ្នង ក្នុងនោះខូចខាតធ្ងន៉៩ខ្នង។និងស្រុកព្រះនេត្រព្រះ ប៉ះរបើកដំបូលសាលាឆាន់១ខ្នង។លោកប្លែក វ៉ារី អភិបាលស្រុកថ្មពួកអោយដឹងថា:តួលេខនៃការរងគ្រោះបំផ្លាញផ្ទះសម្បែង អាគារនិងមនុស្សរងគ្រោះបានបានប្រែប្រួលកើនឡើង ដោយសារក្រោយឧបទ្ទេវហេតុយប់ងងឹតខ្លាំង ហើយភ្លើងអគ្គីសនីក៏ដាច់ ហើយពលរដ្ឋក៏បែកខ្ងែកនិងភ័យស្លន់ស្លោរពេក។ អ្នកស្រុករងគ្រោះអោយដឹងថា:សភាពខ្យល់កន្ត្រាក់លើកនេះ គឺកួចកញ្ឆក់ទាញ និងបំប៉ើងខ្លាំង។តែជីវិតមនុស្សពិតជាថ្លៃផងនិងដោយការប្រុងប្រយ័ត្នរកទីសុវត្ថិភាពផងធ្វើអោយពួកគេរួចផុតពីគ្រោះកាចនេះ។ សូមបញ្ជាក់ថា ក្រោយគ្រោះខ្យល់កន្ត្រាក់លើកនេះ គេឃើញមន្ត្រីអាជ្ញាធរដែនដី អ្នកស្រុក ពិសេសគឺលោកអាត់ ខែម ស្នងការនគរបាលខេត្តក៏ដឹកនាំផ្ទាល់កម្លាំងខ្លួនពីខេត្ត ស្រុកក្រុង ឃុំសង្កាត់ទៅជួយរើរៀបចំឥវ៉ាន់ ជម្រកបណ្តោះអាសន្នជូនជនរងគ្រោះ។ ហើយកម្លាំងប៉ូលីស ប៉េអ៊ឹមទាហានក៏ដាក់ពង្រាយការពារសណ្តាប់ធ្នាប់ សន្តិសុខជូនពលរដ្ឋនិងសុវត្ថិភាពឥវ៉ាន់ពលរដ្ឋ។ កងទ័ពកងពលតូចថ្មើរជើងលេខ ៥១ រាប់សិបនាក់ត្រូវលោកឈឿន សារឺទ្ធ បានបញ្ជូនទៅជួយសង្គ្រោះបឋមនិងសម្រួលការប្រមូលទ្រព្យសម្បត្តិ៕
ព័ត៌មានជាតិ
មតិយោបល់