នេប៉ាល់៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channal News Asia នៅថ្ងៃទី៣០ ខែមេសា នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់បានកើនឡើងដល់ ៥៤៨៩ នាក់ ខណៈដែលផ្ទះចំនួន ៩៤៧៤៤ខ្នងត្រូវបានបំផ្លិចបំផ្លាញ។
ការិយាល័យអង្កការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌ បានបង្ហាញតួលេខនៃការស្លាប់នេះ និងបានលើកឡើងថា ក្រុមជួយសង្គ្រោះសម្រាប់នេប៉ាល់គឺគ្រប់គ្រាន់ហើយ ប៉ុន្តែអ្វីដែលខ្វះខាតនោះគឺស្បៀងអាហារ ទឹក និងសម្ភារសម្រាប់ជនរងគ្រោះប្រើប្រាស់ ហើយក៏មានជនរងគ្រោះមួយចំនួនបាននាំគ្នាទៅផ្ទះរបស់ខ្លួនវិញ ព្រោះតែខ្វះខាតទឹកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ទី២៥ ខែមេសា កន្លងទៅនេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ ដែលជាតំបន់ភ្នំខ្ពស់
ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុង៕
ព័ត៌មានជាតិ
មតិយោបល់