ព័ត៌មានជាតិ

ប្ដី​អ្នកស្រី Sheryl Sandberg ប្រធាន​ចាត់​ទូទៅ Facebook ទទួលមរណភាព​

​យោង​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ និង​ក្រុមគ្រួសារ បានឲ្យដឹងថា លោក David Goldberg ជា​នាយក​ប្រតិបត្តិ​គេហទំព័រ SurveyMonkey និង​ត្រូវ​ជា​ស្វាមី​របស់​អ្នក​ប្រធាន​ចាត់​ទូទៅ Facebook អ្នកស្រី Sheryl Sandberg បាន​លាចាក​លោក ដោយសារ​តែ​ឧបករណ៍​ហាត់ប្រាណ​ដួល​ត្រូវ​ក្បាល​។​
​លោក Goldberg និង​អ្នកស្រី Sandberg បាន​ធ្វើដំណើរ​ទៅ​វិសមកាល​នៅ​ប្រទេស​ម៉ិច​សិក ដោយ​លោក Goldberg បាន​ហាត់ប្រាណ​នៅក្នុង​បន្ទប់​ហាត់ប្រាណ​របស់​រមណីយដ្ឋាន​ដែល​ស្នាក់នៅ ហើយ​ត្រូវបាន​ឧបករណ៍​ហាត់ប្រាណ​សម្រាប់​រត់ ដួល​ចំក្បាល និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រមទាំង​ស្ដាប់​ភ្លាមៗ​តែម្ដង​។ ព័ត៌មាន​លម្អិត​ស្ដីអំពី​ការស្លាប់​មិន​ត្រូវបាន​ក្រុមគ្រួសារ និង​គ្រូពេទ្យ បញ្ជាក់ប្រាប់​ឡើយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា មរណភាព​នេះ បាន​ធ្វើឲ្យ​លោក Mark Zuckerberg ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook សម្ដែង​ការសោកស្ដាយ​ផងដែរ និង​បាន​និយាយថា លោក Goldberg គឺជា​បុគ្គលិក​ដ៏​អស្ចារ្យ​មួយរូប​៕​
Facebook

មតិយោបល់