កំពង់ធំ៖ពីរថ្ងៃជាប់គ្នាកំលាំងរដ្ឋបាលព្រៃឈើសង្កាត់ក្រយា និងសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ បានធ្វើការបង្ក្រាបរថយន្តកូរ៉េ ដែលធ្វើចរាចរណ៍ដឹកឈើអារប្រភេទលេខពីរ បានចំនួន ៦គ្រឿង នៅកន្លែងផ្សេងគ្នា។បង្ក្រាបរថយន្តធ្វើចរាចរណ៍ដឹកឈើទាំង ៦គ្រឿង ដឹងពីលោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយាបានប្រាប់ដឹងថា កំលាំងរបស់លោកបានឃាត់រថយន្តបីគ្រឿងដែលមានដឹកឈើអារប្រភេទលេខ២ នៅចំនុច អូរតាព្រហ្ម ភូមិសាស្ត្រទឹកដីឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងធ្វើការត្រួតពិនិត្យរកច្បាប់ទំលាប់តែត្រូវម្ចាស់រថយន្តរត់គេចខ្លួនបន្សល់ទុករថយន្តទាំងបីគ្រឿង លុះដល់ព្រឹកឡើងកំលាំងរបស់លោក បើករថយន្ត យកមកសង្កាត់រដ្ឋបាលព្រៃឈើក្រយា ដើម្បីធ្វើការវាស់វែង ។ បើតាមការសន្និដ្ឋានរបស់មន្ត្រីរដ្ឋបាលព្រៃឈើក្រយា រថយន្តទី១ ម៉ាក់ ហ៊ីហឹនដាយ ៣តោនកន្លះ ពាក់ស្លាក់លេខ ភ្នំពេញ 3C:6787 ដឹកឈើចំនួន៩គីប រថយន្តទី ២ ម៉ាក់ ហ៊ីហឹនដាយ ៣តោនកន្លះដូចគ្នា ពាក់ស្លាក់លេខ ភ្នំពេញ 3C: 6391 ដឹកឈើចំនួន ៩គីបដែរ រថយន្តទី ៣ ម៉ាក់ហ៊ីហឹនដាយដូចគ្នា ចំនុះ ២តោនកន្លះ ពាក់ស្លាក់លេខ ភ្នំពេញ 3C: 8659 ដឹកឈើចំនួន ៧គីប រថយន្តដឹកឈើអារប្រភេទលេខ២ ទាំងបីគ្រឿងដែលត្រូវកំលាំងមេព្រៃសង្កាត់ក្រយា អោយដឹងថាអ្នករត់ការបង់លុយអោយសមត្ថកិច្ចពាក់ព័ន្ធ នៅតាមដងផ្លូវ មានឈ្មោះ ប្រាក់ ថា ហៅខ្វង់ មានមុខងារ ជាឈ្មួញឈើដោយប្រើប្រាស់ច្បាប់សេះហោះ និងត្រូវបានឃុបឃិតជាមួយលោក សៅ វណ្ណី នាយផ្នែក រដ្ឋបាលព្រៃឈើសណ្តាន់ ជាអ្នកបើកដៃឲ្យឈ្មួញដឹកឈើដូចហែកៈឋិន ដោយមិនខ្វល់ពីលោក ប្រាក់ ថា ដឹកឈើដោយខុសច្បាប់នោះទេ ត្រូវបានគដឹងថា រស់នៅ ភូមិត្រពាំងប្រហុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លោក ប្រាក់ ថា ត្រូវបានគេស្កាល់ថា ជាអ្នករត់ការដឹកឈើច្បាប់ដឹកឈើ ដោយពុំមានច្បាប់ទំលាប់ត្រឹមត្រូវនោះទេ កន្លងត្រូវបានកំលាំងជំនាញធ្វើការបង្ក្រាប ពីរដងរួចមកហើយដែរ ដោយសារតែកន្លងមកធ្លាប់ប្រើរូបភាព សុំថតរូប្រជាពលរដ្ឋក្រីក្រហើយកុំហកប្រជាពលរដ្ឋថា ថតរូបដើម្បីសុំដឹកឈើមកធ្វើផ្ទះឲ្យ ដល់ថតរូបរួច បានយករូបភាពនោះទៅសុំអភិបាលស្រុក និងអភិបាលខេត្តដើម្បីសុំដឹកឈើធ្វើផ្ទះ ជូនស្ត្រីមេម៉ាយក្រីក្រ តែតាមការពិត លោក ប្រាក់ ថា ហៅ តាខ្វង់ បានដឹកឈើទៅដាក់តាមដេប៉ូ ដោយត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាមួយលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ទើបអាចដំណើរការដឹកឈើដោយរលូនបាន ចំណែកស្ត្រីដែលជាអ្នកក្រីក្របានត្រឹមតែស្អុយឈ្មោះ ហើយមិនដឹងថាគេដឹកឈើទៅណាមកណានោះទេ ។ ដោយឡែក កាលពីវេលាម៉ោង៦ និង២០នាទី ព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៥ កំលាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់បារាយណ៍ ធ្វើការឃាត់រថយន្តកូរ៉េ ចំនួន ៣គ្រឿង ដែលធ្វើចរាចរណ៍ ដឹកឈើអារប្រភេទលេខ២ នៅចំនុចមុខសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ ឋិតនៅចំនុចភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ក្នុងការបង្ក្រាបរថយន្តដឹកឈើអារប្រភេទលេខ២ ខាងលើនេះលោក ហេង កាម៉ិច នាយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ បានប្រាប់អ្នកយកពត៌មានយើងអោយដឹងនៅព្រឹកថ្ងៃទី ៣ អោយដឹងថា កំលាំងរបស់លោកបានធ្វើការឃាត់រថយន្តកូរ៉េបីគ្រឿងដែលធ្វើចរាចរណ៍ដឹកឈើអារប្រភេទលេខ២ ក្រោយពីការឃាត់ត្រួតពិនិត្យរកច្បាប់ទំលាប់ ឃើញថាពុំមានច្បាប់ ក៏បាននាំយកមករក្សាទុក ដាក់នៅ សង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ អ្នករត់ការឈ្មោះតាពឿន រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្លង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើអារប្រភេទលេខ២ ជាយូរយារណាស់មកហើយ ។ មហាជនបានរិះគន់ទៅលើកំលាំង ប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ធំ ដែលមកឈរជើង ចំនួន៣ស្រុក ១ស្រុកសណ្តាន់ ២ ស្រុកសន្ទុក ៣ស្រុកបារាយណ៍ ដែលដាក់ពង្រាយកូនចៅអោយចាំយកលុយពួកឈ្មួញរកស៊ីដឹកឈើខុសច្បាប់នោះត្រូវបានគេស្គាល់ថា លោកវីរសេនីយ៍ត្រី មុត ម៉ីបញ្ញវុធ ហៅសូ រងការិយាល័យ ប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ធំ ដែលពេលកន្លងមកថ្មីៗនេះត្រូវបានសារពត៌មានទូរទស្សន៍ក្នុងស្រុក បានចេញផ្សាយបញ្ហារឿងលោក មុត ម៉ីបញ្ញវុធ រូបនេះបានបញ្ជាអោយកូនចៅរបស់ខ្លួន ធ្វើការចាប់រថយន្តដឹកជនៀឈើ ជំរិតទារប្រាក់ ១០០០ដុល្លារ មិនបានហើយហៅជំនាញមេព្រៃអោយ មកទទួលយក តែចំណែករថយន្តដឹកឈើពេញៗគេមិនដែលឃើញលោក មុត ម៉ីបញ្ញវុធ ហៅសូ ធ្វើការបង្ក្រាបបានម្តងណាទេ ជាក់ស្តែងដូចជារថយន្តទាំង ៦គ្រឿងដែលកំលាំងជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបានខាងលើនេះ៕
ព័ត៌មានជាតិ
មតិយោបល់