ស្ទឹងត្រែង៖ពូជត្រីប៉ាសេអ៊ីនិងពូជត្រីដទៃទៀតដែលគេសង្កេតឃើញថាជារៀងរាល់ឆ្នាំនៅរដូវវស្សាមានភ្លៀងធ្លាក់មួយមេពីមេពួកវាបានឡើងទៅកាន់ទីជម្រកដើមផ្នែកខាងលើនៃដងទន្លេមេគង្គ។តែបច្ចុប្បន្នត្រូវអ្នកនេសាទអះអាងថាមានបរិមាណថយចុះមិនសំបូរដូចឆ្នាំមុនៗទេ ជាពិសេសត្រីប៉ាសេអ៊ី ពួកគាត់មាការព្រួយបារម្ភជាងគេថានៅថ្ងៃអនាគត និងត្រូវផុតពូជកូនចៅជំនាន់ក្រោយលែងបានស្គាល់។ប្រជានេសាទនាំគ្នានិយាយថា៖ ក្នុងចន្លោះពីឆ្នាំ២០១១ និងចន្លោះឆ្នាំ២០១២ត្រីប៉ាសេអ៊ី និងពូជត្រីផ្សេងទៀតមានការថយចុះជាបន្តបន្ទាប់ ហើយចាប់ពីខែវិច្ឆិកាដល់ខែមករា ចាប់ពីឆ្នាំ២០១៣មកដល់ឆ្នាំ២០១៥នេះមានបរិមាណថយចុះកាន់តែខ្លាំង ហើយថយចុះនេះក៏គ្មានក្រុមអ្នកជំនាញណា ចុះមកសិក្សាស្រាវជ្រាវឲ្យដឹងពីមូលហេតុអ្វីច្បាស់លាស់ដែរ។លោកណាត សុវណ្ណារឹទ្ធ អ្នកប្រមូលទិញលក់ត្រីនៅឃុំអូម្រះស្រុកសៀមបូក បាននិយាយថា៖ការថយចុះប្រភេទត្រីប៉ាសេអ៊ីនេះ ប្រឈមទៅនឹងការផុតពូជ បើគ្មានការអភិរក្សទេនោះ ពីព្រោះនៅតាមអន្លង់ពូជត្រីសំខាន់ៗរស់នៅមានជនល្មើសប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់ពិសេសគឺឧបករណ៏ឆក់ហើយខ្លះទៀតលួចឆ្នៃធ្វើគ្រាប់បែកបោកសំលាប់ត្រីគ្រប់ប្រភេទទៀតផង។ លោកឌៀបប៊ូរានាយរងខណ្ឌ័រដ្ឋបាលជលផលបានអះអាងថា៖រឿងជនល្មើសប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់នេះ មិនមែនខាងខណ្ឌរដ្ឋបាលជលផល និងសមត្ថកិច្ចមិនដឹងនោះទេ តែពិនិត្យមើលទៅគឺមកពីប្រជាអ្នកនេសាទទាំងនោះ មិនភ្ញាក់រលឹកស្រឡាញ់ធនធានមច្ឆាជាតិ ហើយកន្លងមកឆ្មាំក៏ធ្លាប់បានចាប់ខ្លួនយកមកពិន័យនិងដាក់ទោសក៏មានដែរ។លោកនាយរងខណ្ឌ័បានអំពាវនាយឲ្យប្រជាអ្នកនេសាទក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួមគោរពច្បាប់ជលផលនិងរួមគ្នាបញ្ឈប់ការប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់ ហើយសូមអំពាវនាវដល់ ប្រជាពលរដ្ឋប្រើឧបករណ៍នេសាទល ក្ខណៈ គ្រួសារ ហើយហាមផ្តាច់គឺមិនឲ្យប្រើឧបករណ៍ខុសច្បាប់ដូចជាឆក់ត្រី គប់គ្រាប់បែក ឧបករណ៍លក្ខណៈគ្រួសារនេះ ប្រើនៅដែននេសាទសាធារណៈ ហាមផ្តាច់មិនឲ្យប្រើ នៅអន្លង់អ ភិរក្សនៅដងទន្លេ មេគង្គទេ ។ លោក ឈាងចាន់លីនៅ ភូមិហាងខូបានសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងជាអ្នកធ្លាប់ធ្វើនេសាទទទួលស្គាល់ថា៖ឆ្នាំនេះត្រីខ្សត់មែនដោយសារតែមានការប្រែប្រួលអាកាសធាតុ និងរបបទឹកហូរឡើងចុះមិនទៀងទាត់អន្លង់ត្រីរស់នៅកាន់តែរាក់ទៅៗ ធ្វើឲ្យត្រីបន្លាស់ទីទៅរកទឹកជ្រៅ។ហើយប្រជានេសាទក៏មានការកើនឡើង រីឯបទល្មើសនេសាទនៅតែកើតមានការលួចលាក់ប្រព្រឹត្តនៅតាមតំបន់ ឆ្ងាយៗ ពិសេសនៅពេលយប់តែម្តង ។ លោកថានូវមានមូលហេតុជាច្រើនទៀតដែលពាក់ព័ន្ធនឹងត្រីប៉ាសេអ៊ីថយចុះនេះគឺបណ្តាលមកពីនៅផ្នែកខាងលើទន្លេមេគង្គមានការកកូកកាយរករ៉ែមាសនិងការធ្វើទំនប់វារីអគ្គីសនីនៅប្រទេសជិតខាង ធ្វើឲ្យទឹកល្អក់ក៏ជាដើមចោទធ្វើឲ្យប៉ះពាល់មួយផ្នែកដែរ។សូមបញ្ជាក់ថាត្រីប៉ាសេអ៊ីនេះមួយឆ្នាំ មានតែពីរដងទេ ចាប់ពីខែវិច្ឆិកាមកដល់ខែមករា និងចាប់ពីខែឧសភាមកខែមិថុនានៅរដូវវស្សាពេលមានភ្លៀងធ្លាក់ តែនៅក្នុងឆ្នាំនេះមានភ្លៀងធ្លាក់មិនសូវសំបូរ ហើយមិនសូវសំបូរនេះ ត្រូវបានប្រភពក្រៅផ្លូវការបាននិយាយថា៖ ប្រជានេសាទបានយកប្រាក់កក់ពីឈ្មួញកណ្តាល មុនពេលរកត្រីបានយកមកជាថ្នូរបង់រំលោះ ទើបត្រីប៉ាសេអ៊ីនេះមិនសំបូរនៅលើទីផ្សារ ដោយមានការនាំទៅលក់នៅប្រទេសជិតខាង៕
ព័ត៌មានជាតិ
មតិយោបល់