រុស្ស៊ីចេញច្បាប់ថ្មី អាចដាក់គុកបុគ្គលិក NGO បាន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក President Vladimir Putin បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ សម្រាប់ដាក់ទោសទណ្ឌដល់ក្រុមអង្គការមិនមែនរដ្ឋាភិបាល (NGO) ដោយច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថា រុស្ស៊ីកំពុងគំរាមកំហែងដល់សិទ្ធិសេរីភាពមូលដ្ឋាន។ យោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមអង្គការ NGO មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទទួលបានព័ត៌មាននេះ ព្រោះថារុស្ស៊ី បានកំណត់នៅក្នុងច្បាប់ថ្មី អាចដាក់ទោសអ្នកបម្រើការងារនៅក្នុងអង្គការ NGO ទាំងអស់ឲ្យចាប់គុក ៦ឆ្នាំ បើសិនជាល្មើសទៅលើលក្ខខណ្ឌដែលបានចែងនៅក្នុងច្បាប់។ ការចេញច្បាប់ថ្មីនេះ ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ និងសហរដ្ឋអាមេរិក មានការប្រតិកម្មយ៉ាងខ្លាំង ដោយបានបញ្ជាក់ថា រុស្ស៊ីកំពុងតែគំរាមកំហែងយ៉ាងខ្លាំងដល់សិទ្ធិសេរីភាពទាំងឡាយ ហើយបានចោទថា នោះគឺជាច្បាប់ដ៏ឃោឃៅបំផុត៕

រុស្ស៊ីចេញច្បាប់ថ្មី អាចដាក់គុកបុគ្គលិក NGO បាន

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *