តៃប៉ិ៖ ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ធំៗចំនួន២ បានប្រកាសកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានករណីផ្ទុះឡើងនូវជំងឺផ្លូវដង្ហើម MERS នៅក្នុងប្រទេសកូរ៉េខាងត្បូង។
China Airlines និង EVA Airways ជាក្រុមហ៊ុនអាកាសចរណ៍ធំរបស់តៃវ៉ាន់ បានចេញសេចក្ដីប្រកាសព័ត៌មានថា ខ្លួននឹងកាត់បន្ថយជើងហោះហើរទៅកាន់កូរ៉េខាងត្បូងចាប់ពីពាក់កណ្ដាលខែមិថុនានេះ រហូតដល់ចុងខែកក្កដាខាងមុខ។
ក្រសួងសុខាភិបាលតៃវ៉ាន់ ក៏បានធ្វើការពង្រឹងការត្រួតពិនិត្យទៅលើអ្នកដំណើរចេញ-ចូលពី
តៃវ៉ាន់ ទៅកាន់កូរ៉េខាងត្បូង។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ មានមនុស្ស ៩នាក់បានស្លាប់ និងមនុស្ស ១០៨នាក់បានឆ្លងជំងឺផ្លូវដង្ហើម MERS៕
ព័ត៌មានជាតិ
មតិយោបល់