បាងកក៖ សកលវិទ្យាល័យ Bangkok University ថ្មីៗនេះ អនុម័តច្បាប់ថ្មីដោយអនុញ្ញាតឲ្យនិស្សិតភេទទី៣ ឬខ្ទើយ អាចធ្វើការជ្រើសរើសឯកសណ្ឋានស្រី ឬប្រុសបាន ប៉ុន្តែមិនអាចប្ដូរអត្តសញ្ញាណបាននោះទេ មានន័យថា នៅក្នុង ID Card របស់ពួកគេគឺស្រីនៅតែជាស្រី ប្រុសនៅតែជាប្រុស។
ពុំមានសេចក្ដីបញ្ជាក់បន្ថែមពីខាងសកលវិទ្យាល័យឡើយ ប៉ុន្តែទង្វើរបស់សកលវិទ្យាមួយនេះ ត្រូវបានសាទរពីសំណាក់ប្រជាជនជាច្រើននៅក្នុងប្រទេសថៃ ស្របពេលដែលនៅតាមវិទ្យាល័យមួយចំនួន បានបង្កើតបង្គន់អនាម័យសម្រាប់ភេទទី៣ ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមខ្ទើយ។
គួរបញ្ជាក់ផងដែរថា ថៃជាប្រទេសមួយដែលសម្បូរដោយភេទទី៣ ជាពិសេសគឺស្អាតៗទៀតផង រហូតក្លាយជាម្ចាស់ពានរង្វាន់បវរកញ្ញាឯកខ្ទើយប្រចាំប្រទេស និងបរទេសទៀតផង៕
ព័ត៌មានជាតិ
មតិយោបល់