បន្ទាប់ពីមានការដាក់ជាឈ្មោះលើកំប៉ុង ដើម្បីទាក់ទាញ ដល់អ្នកផឹកភេសជ្ជៈរបស់ខ្លួននោះ ស្រាប់តែលេចនូវអក្សរមួយឃ្លា នៅលើកំប៉ុងកូកាកូឡា រិះគន់ទៅលើប្រមុខរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ។
ជាមួយនឹងការរចនានេះ បានបង្កើតជាសំនួរថា តើអក្សរនេះ ជាអក្សរចេញពីក្រុមហ៊ុនកូកាកូឡា ឬក្លែងក្លាយ ?
អក្សរមួយឃ្លាដែលសរសេរនៅលើកំប៉ុងកូកាកូឡា «ហ៊ុន សែន ជាចោរក្បត់ជាតិខ្មែរ» ដែលធ្វើឲ្យអ្នក តាមដានសង្គមរបបនយោបាយ ភ្ញាក់ផ្អើលព្រឺត ភ័យខ្លួនជួស ក្រុមហ៊ុនភេសជ្ជៈលំដាប់លេខ ១ នៅលើពិភពលោកនេះ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកទោលទន់ទៅកាន់គណបក្សប្រជាជន បានជេរឥតសំចៃមាត់ ទៅលើអ្នកដែលធ្វើបែបនេះ ។
តែទោះជាយ៉ាងណា អ្នកលេងហ្វេសប៊ុកមួយចំនួនធំ បានយល់ឃើញថា វាគ្រាន់តែជាវិធីសាស្ត្រ ចំណេញនយោបាយ របស់គណបក្សប្រឆាំងតែប៉ុណ្ណោះ ដោយចង់ផ្តួលរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ដែលកាន់អំណាច ដោយសម្តេច ហ៊ុន សែន ។
អ្នកលេងហ្វេសប៊ុកបានខ្លះបានធ្វើការអះអាងថា រឿងអក្សេរមួយឃ្លានៅលើកំប៉ុងនោះ វាជារឿងដែលកើតចេញពីចៃ គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ ក្រុមហ៊ុនកូកាកូឡាឯណា ហ៊ានទៅបិទចរន្តជីវិតរបស់ខ្លួន ធ្វើបែបនេះ ដូចធ្វើឲ្យក្រុមហ៊ុនគ្មានវត្តមាននៅកម្ពុជា ៕
មតិយោបល់