ព័ត៌មានជាតិ

រថយន្តធន់ធំសណ្តោងរម៉ក មួយគ្រឿងដឹកដើមដំឡូងមី ពីលើបង្កប់គ្រឿងចក្រខាងក្រោមចំនួន២គ្រឿងពីប្រទេសថៃ

ឧត្តរមានជ័យ កាលពីវេលាម៉ោង៦និង៣០យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចចំរុះច្រកអន្តរជាតិជាំ សាងាំ ចាប់រថយន្តសណ្តោងរម៉ករបស់ថៃ មួយគ្រឿងដឹកដើមដំឡូងមី បង្កប់គ្រឿងចក្រចំនួន២គ្រឿងខាងក្រោម ហើយនៅវេលាម៉ោង៧និង២០នាទីព្រឹកនាថ្ងៃទី៣ ខែ ឆ្នាំដ៏ដែលត្រូវបានសមត្ថកិច្ចចំរុះច្រកអន្តរជាតិជាំ សាងាំកំពុងត្រួតពិនិត្យនិងរើដើមដំឡូងមី ចេញពីរថយន្តធន់ធំនោះ ដែលដឹកបង្កប់គ្រឿងចក្រពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាយើង ហើយលោកក្រូចសម្បតិ្តប្រធានទីស្នាក់ការច្រក បានឲ្យដឹងថា ម្ចាស់រថយន្តដែលដឹកគ្រឿងចក្រនោះ មានឈ្មោះវត្ត ណា ភេទប្រុសអាយុ៥៤ឆ្នាំជាជនជាតិថៃហើយនៅពេលបច្ចុប្បន្នវត្ថុតាងទាំងរថយន្តនិងគ្រឿងចក្រចំនួន២គ្រឿងនោះ យកមករក្សាទុកនៅច្រកចាស់រងចាំស្រាវជ្រាវនិងត្រួតពិនិត្យទៅតាមផ្លូវច្បាប់៕
IMG_7262
IMG_7264

មតិយោបល់