ព័ត៌មានជាតិ

ដីព្រៃដីភ្នំរាប់ពាន់ហិចតាក្នុងស្រុកថាឡាបរិវ៉ាតត្រូវបានរលាយដោយសារ ជំនាញឃុបឃិតជាមួយឈ្មួញ

ខេត្តស្ទឹងត្រែង៖ដីព្រៃដីភ្នំរាប់ពាន់ហិចតានៅក្នុងស្រុកថាឡាបរិវ៉ាត់ត្រូវបានក្រុមឈ្មួញដាក់គ្រឿងចក្រពី៦គ្រឿងទៅ៧គ្រឿងធ្វើសកម្មភាពឈូសឆាយក្នុងគម្របដីព្រៃរបស់រដ្ឋរាប់ពាន់ហិចតា យ៉ាងអនាធិប្បតេយ ក្រោមស្នាដៃជំនាញឃុបឃិតជាមួយមេឈ្នួញ ដោយពុំមានចុះបង្ក្រាបរឺទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋនៅតំបន់ខាងលើបានរាយការថាមានគ្រឿងចក្រអេសកាវទ័រ៣គ្រឿងនិងអាប៊ុល៤គ្រឿងបាននិងកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃដីភ្នំនៅតំបន់ភូមិមននិងភូមិអន្លុងជ្រៃ ឃុំអន្លុងជ្រៃ ស្រុ កថាឡាបរិវ៉ាត់។សកម្មភាពឈូសឆាយខាងលើនេះ នៅក្នុងស្រុកថាឡាបរិវ៉ាត់ បានកើតឡើងរាប់ឆ្នាំមកហើយតាំងពីអតីតៈអភិបាលស្រុកចាស់មកម្លេះ ហើយគេមិនដែលឃើញអាជ្ញាធរ ឬជំនាញចុះធ្វើការទប់ស្កាត់ឡើយ ត្រូវបានប្រជាពលរដ្ឋថាមកពីជំនាញបើកភ្លើងខៀវ រួមនិងអាជ្ញាធរ ឃុបឃិតគ្នាទើបក្រុមឈ្មួញធ្វើការឈូសឆាយទាំងដីព្រៃនិងដីភ្នំ គ្មានញញើតនិងច្បាប់ឡើយ។

ប្រជាពលរដ្ឋបាននិយាយឲ្យដឹងទៀតថា ដីព្រៃដីភ្នំរាប់ពាន់ហិចតានៅតំបន់ខាងលើ នេះត្រូវបានពួកឈ្មួញដាក់គ្រឿងចក្រ ឈូសឆាយជាច្រើនខែហើយ ប៉ុន្តែមិនដែលឃើញមាននាក់ណាម្នាក់ មកហាមឃាត់រឺបង្ក្រាបនោះទេ។គ្រឿងចក្រទាំងនេះ ត្រូវបានគេនិយាយថាគេយកមកពីខេត្តប៉ៃលិន របស់ថៅកែមានអំណាចម្នាក់ មកដាក់នៅតំបន់នេះដើម្បីស៊ីឈ្នួលឈូសឆាយព្រៃ តែម្តងគឺតំលៃ៤០០$ទៅ៥០០$ ក្នុងមួយហិចតា។ពួកគាត់បានបន្តទៀតថា មេព្រៃស្រុកថាឡាបរិវ៉ាត់ ចុះមកម្ត ងៗមិនដែលទៅក្បែរកន្លែងគ្រឿងចក្រឈូសឆាយនោះទេ គេឃើញដេញចាប់តែនាក់ ប្រើកាំបិត ពូថៅកាប់ព្រៃតែប៉ុណ្ណោះ។គាត់បានបង្ហើបឲ្យដឹងថា ការឈូសឆាយដីព្រៃខាងលើនេះ គេអួតថាអ្នកណាក៏មិនហ៊ានចាប់ដែរ ព្រោះឈ្មួញទាំងនោះបានរត់កា របង់លុយឲ្យជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរ រួចរាល់ហើយ ទើបសកម្មភាពនេះ អាចដំណើរការបានយ៉ា ងរលូនបែបនេះ។ប្រជាពលរដ្ឋបាន សំណូមពរដល់អាជ្ញាធរឲ្យមានវិធានការជាបន្ទាន់ ទៅលើបញ្ហានេះ មិនត្រូវអនុវត្ត ច្បាប់ទៅលើតែប្រជាបលរដ្ឋក្រីក្រនោះទេ។លោក វា សុខា នាយផ្នែកស្តីទីរដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ មិនអាចសុំកាបំភ្លឺបានទេ ព្រោះទូរសព្ទ័ចូ លគ្មានអ្នកលើក។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះលោក ថោង ស្រាន់ អភិបាលស្រុកថាឡាបរិវ៉ាត់ដែលទើបតែមកកាន់ដំណែងថ្មីបានឲ្យដឹង លោកពុំ ទា ន់បានដឹងនៅឡើយនោះទេ ដោយសារអាជ្ញាធរភូមិ ឃុំនិងជំនាញរដ្ឋបាលព្រៃឈើមិនបាន រាយការណ៍ជំ វិញបញ្ហានេះលោកសង្ស័យមានការឃុបឃិតគ្នាជាមួយមន្ត្រីថ្នាក់ក្រោមនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើហើយ ប្រសិនបើមានគ្រឿងចក្រចូលទៅឈូសឆាយនៅតំបន់នោះមែន លោកនឹងដឹកនាំកម្លាំងចុះបង្ក្រាបរឹបអូសគ្រឿងចក្រទាំងនោះ។

សូមបញ្ជាក់ថាករណីការកាប់បផ្លាញព្រៃឈើក្នុងស្រុកថាឡាបរិវ៉ាត់បានកើតមានតាំងពីអតីតៈអភិបានស្រុកចាស់លោកជា ថាវរិទ្ធមកម្លេះ ហើយរហូតមកដល់ពេលនេះក៏នៅតែបន្តសកម្មភាពនេះដែរ។សកម្មភាពខាងលើត្រូវបានបញ្ជាពីលោកអភិបាលខេត្តអោយចុះបង្ក្រាប តែរហូតមកដល់ថ្ងៃនេះមិនទាន់ឃើញមានមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។ហើយត្រូវបានគេសង្ស័យថាពន្យាពេល រងចាំអោយគេយកគ្រឿងចក្រចេញអស់សិន ព្រោះពេលនេះ គ្រឿងចក្រចចំនួន៧គ្រឿង បានជលៀសចេញពីកន្លែងឈូសឆាយ យកទៅដាក់ផ្ទះប្រជាពករដ្ឋជាបណ្តើរៗហើយ៕
3_15.05

មតិយោបល់