ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Honda Motor បានប្រកាសចេញរថយន្តម៉ូដែល Legend អាចបើកស្វ័យប្រវត្តិ កម្រិត៣ ដំបូងបង្អស់លើលោក

ក្រុមហ៊ុន Honda Motor បានប្រកាសចេញរថយន្តម៉ូដែល Legend ថ្មី ដែលមានបំពាក់មកជាមួយនូវ បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត៣ (Level 3) ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មរថយន្ត ក្នុងការធ្វើពាណិជ្ជកម្មស្វ័យប្រវត្តិកម្មសម្រាប់រថយន្តដឹកអ្នកដំណើរ។

 

រថយន្ត Honda Legend ថ្មីនេះមានបំពាក់ប្រព័ន្ធ Traffic Jam Pilot System ដែលត្រូវបានទទួលស្គាល់ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន កាលពីខែវិច្ឆិកា។ វាអាចឲ្យអ្នកបើកបរលែងដៃពីចង្កូត ក្នុងចរាចរណ៍កកស្ទះនៅលើផ្លូវល្បឿនលឿន នៅពេលធ្វើដំណើរយឺតជាង ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត Honda Legend ថ្មីនេះនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃ ១១លានយ៉េន ឬប្រហែលខ្ទង់ ១០២ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសជប៉ុន។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុនអគ្គិសនីអាមេរិក Tesla ដែលហៅថា “Autopilot” នោះ កំពុងស្ថិតនៅត្រឹម “កម្រិត២” (Level 2) ប៉ុណ្ណោះ ប៉ុន្តែលោក Elon Musk ថាវាអាចនឹងសម្រេចបាន “កម្រិត៥” (Level 5) នៅចុងឆ្នាំ២០២១ នេះ៕

 

មតិយោបល់