កាមេរ៉ាសុវត្ថិភាពបានបង្ហាញសកម្មភាពជាក់ស្តែងថា បុរសជនរងគ្រោះបានដើរសំដៅចង្អុលមុខទៅរកសន្តិសុខ កំពុងយាមនៅខាងមុខធនាគារ ABA ដោយមានកាន់កាំបិតជាមួយផង ប្រុងនឹងចាក់ទៅលើសន្តិសុខ ក៏ប៉ុន្តែត្រូវបានសន្តិសុខដកកាំភ្លើងខ្លីបាញ់គំរាម តែជនរងគ្រោះនៅតែរង់បំណងចាក់សន្តិសុខ ទើបសន្តិសុខ បាញ់សម្លាប់នៅនឹងកន្លែងតែម្តង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨៖៥៧នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារមានទំនាស់គ្នានៃក្រុមក្មេងស្ទាវ បានវាយគ្នានៅខាងមុខធនាគារ ABA ទើបសន្តិសុខជាអ្នកយាម ហាមឃាត់ក្រុមជនទំនើងទាំងនោះ តែពួកគេនៅតែមិនស្តាប់ ថែមទាំងខឹងសម្បារសន្តិសុខ រហូតរត់ទៅយកកាំបិត ចង់ចាក់សន្តិសុខ ទើបបណ្តាលឱ្យសន្តិសុខដកកាំភ្លើងបាញ់ជនរងគ្រោះតែម្តង៕

មតិយោបល់