ព័ត៌មានជាតិ

ប្រសិនបេី K01 នៅតែប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈជាអ្នកសាព័ត៌មាន ក្រសួងនឹងស្នើដល់អាជ្ញាធរ- មានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈផ្សព្វផ្សាយ និងចាត់វិធានការទៅតាម នីតិវិធីច្បាប់

 

អ្នកនាំពាក្យក្រសួងព័ត៌មាន សូជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយពិនិត្យឃើញថា
បុគ្គលឈ្មោះ មឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសាព័ត៌មាន
ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាក
ពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង
កិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ
របស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

 


ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននឹងស្នើដល់អាជ្ញាធរ-
មានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាម
នីតិវិធីច្បាប់ជាធរមាន។

 

មតិយោបល់