ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូលចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ក្តរបស់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អុឹម ធូ (AM2) ចំនួន ៤៥៧ នាក់

អាជ្ញាធរខណ្ឌកំបូលចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ក្តរបស់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អុឹម ធូ (AM2) ចំនួន ៤៥៧ នាក់ ដែល នឹងត្រូវដឹកជញ្ជូនមកស្នាក់ នៅ និងធ្វេីចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ

អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃសៅរិ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌកំបូល បានដឹកនាំកំលាំងសរុបរបស់រដ្ឋបាលខណ្ឌកំបូល រួមមានមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ សន្តិសុខសាលាខណ្ឌ និងមន្ត្រីសង្កាត់ ប្រជាការពារសង្កាត់បឹងធំ ចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ក្តរបស់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អុឹម ធូ (AM2) ចំនួន ៤៥៧ នាក់ ដែលនៅវេលាម៉ោង២១.០០ នាទី យប់នេះ នឹងត្រូវដឹកជញ្ជូនមកស្នាក់ នៅ និងធ្វេីចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅក្នុងបរវេនសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយក្នុងនោះ ការចំណាយក្នុងការធ្វេីចត្តាឡីស័ក្តនេះ គឺជាបន្ទុករបស់រដ្ឋបាលរាជធានីភ្នំពេញ ។
ប្រភព : រដ្ឋបាលខណ្ឌកំបូល

មតិយោបល់