ប្រសិនបើលោក-អ្នកជាគ្រូពេទ្យដែលបំរេីការនៅពេទ្យរដ្ឋ ឫពេទ្យឯកជន
លោក-អ្នកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅបំពេញការងារបាន ដោយត្រូវ មានភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម ៖
ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)
ខ) កាតសម្គាល់ខ្លួនមន្រ្តីរាជការ និង
គ) លិខិតបញ្ជាក់ ឬលិខិតបេសកកម្ម ដែលចេញដោយប្រធានស្ថាប័ន។
ក្នុងករណី ដែលលោកអ្នកមិនអាចទទួលបានលិខិតបញ្ជាបេសកកម្មច្បាប់ដើម លោកអ្នកអាចប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។
ក្នុងករណីខាងលើនេះដែរ ប្រសិនបើលោក-អ្នក មានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន សូមបញ្ជាក់ឱ្យបានច្បាស់លាស់នូវទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីក្រុមការងារសម្របសម្រួលដោះស្រាយជូន។
មតិយោបល់