ព័ត៌មានជាតិ

ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង នៅក្រុងប៉ោយប៉ែត បានផ្តល់អគារជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំរាប់បង្កើតជាទីកន្លែង សំរាកព្យាបាលអ្នកជំងឺកូវីដ-១៩

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចាត់ចែងរៀបចំទីតាំងភោជនីយដ្ឋាន តាំង ប៊ុនហេង ឲ្យទៅជាកន្លែងសម្រាកព្យាបាល អ្នកជំងឺកូវីដ១៩ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណនូវទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង និងក្រុមគ្រួសារ ដែលបានផ្តល់ទីតាំងដ៏ធំទូលាយ និងល្អនេះដើម្បីរួមចណែកជាមួយអាជ្ញាធរខេត្ត ថើម្បីដោះស្រាយបញ្ហាកូវីដ១៩។

 

មតិយោបល់