ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋមកពីរភូមិចំនូន២គឺភូមិលេខ១និងភូមិលេខ៣នែសង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុប្រមាណជាង១០០នាក់តំណាងឲ្យ៤៤១គ្រូសារនៅរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៤នេះបានប្រមូលផ្តុំគ្នាធ្វើការតវ៉ានិងបុគ្គល់ជាមន្ត្រីថ្នាក់ធំម្នាក់ឈ្មោះប៉េងជា.ដែលបានធ្វើរបង់ថ្មរំលោភបំពានវាទីយកផ្លូវសាធារណ៍ធ្វើជាកម្មសិទ្ធិរបស់ខ្លូនរយៈពេលជិត១០ឆ្នាំកន្លងមកហើយជាហេតុបង្ករការលំបាកគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋទូទៅក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកព្រមទាំងបានសំណូមពរទៅដល់អជ្ញាធរក្រុង.ខេត្តព្រះសីហនុថ្មីឲ្យជូយអន្តរាគមន៍ធ្វើការដោះស្រាយផងដែរ។
.នៅក្នុងបទសម្ភាធជាមួយក្រុមអ្នកការសែត្រនិងទូរទស្សន៍ក្នុងស្រុកជាច្រើន.បងប្រុសឈ្មោះសុងតំណាងប្រជាពលរដ្ឋរងគ្រោះអត់ផ្លូវដើរខាងលើបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាផ្លូវដែលពូកគាត់នាំគ្នាធ្វើការតវ៉ាខាងលើនេះគឺជាផ្លូវចាស់ផ្លូវសាធារណ៍មាននៅក្នុងប្លង់ប្រពន្ធ័សុរីយោដីដោយដើមឡើយផ្លូវចំណុចនេះកាលរលោកតាអៀងសៅអតីតៈមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)គ្រប់គ្រងផ្លូវនេះមិនត្រូវបានគេបិតទេតែក្រោយមកនៅក្នុងអំឡុងឆ្នាំ២០០៧.ឆ្នាំ២០០៨លោកតាអៀងសៅក៍បានលក់ដីចំណុចក្បែរផ្លូវនេះឲ្យមកលោកប៉េងជា។
.បុគ្គល់ឈ្មោះប៉េងជាក្រោយពីរទទូលបានសិទ្ធិគ្រប់គ្រងដីចំណុចនេះភ្លាមក៍បានធ្វើរបងថ្មបិតផ្លូវនេះតាំងពីរពេលនោះមករហូតមកដល់បច្ចុប្បន្នមិនអនុញាត្តិឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលដូចមុននោះឡើយជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនដែលធ្លាប់តែអាស្រ័យធ្វើដំណើរលើផ្លូវនេះរងទុកលំបាកគ្រប់បែបយ៉ាងព្រមទាំងបាននាំគ្នាផ្តិតមេដៃធ្វើលិខិតដាក់ចូលទៅអាជ្ញាធរក្រុង.ខេត្តព្រះសីហនុជំនន់លោកស្បាងសារ៉ាត់សូមជូយអន្តរាគមន៍ជាច្រើនលើកច្រើនសារផងដែរប៉ុន្តែរលទ្ធផលគឺសូន្យគ្មានដំណោះស្រាយអ្វីនោះឡើយគឺទុកឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានផ្លូវដើររហូតមកដល់សព្វថ្ងៃនេះ។ប៉ុន្តែរសំរាប់ពេលនេះពូកគាត់សូមធ្វើការម្តងទៀតដោយស្ឃឹមថាលោកឈិតសុខុនដែលជាថ្នាក់ដឹកនាំខេត្តព្រះសីហនុថ្មីនិងរកយុទ្ធតីធម៏ដល់ពូកគាត់ទាំងគ្នាបានផ្លូវដើរដូចមុនពីព្រោះថាផ្លូវមួយខ្សែរនេះមានសារៈសំខាន់សំរាប់ប្រជាពលរដ្ឋទូទៅក៍ដូជាភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់ផងដែរ។
.លោកលីវណ្ណដាអភិបាលរងក្រុងព្រះសីហនុជុំវិញបញ្ហារផ្លូលទំនាស់ខាងលើនេះលោកបានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងថាចំបញ្ហារនេះអជ្ញាធរខេត្តបានចេញលិខិតបង្គាប់ការរូចហើយមកអជ្ញាធរក្រុង ដើម្បីចុះពិនិត្យនិងបើកផ្លូវនេះឡើងវិញសំរាប់ជាប្រយោជន៍ប្រជាពលរដ្ឋទូទៅប្រើប្រាស់ប៉ុន្តែរចំពោះលទ្ធផលបែបណានោះនៅមិនទាន់ដឹងនៅឡើយទេពីព្រោះផ្លូវនេះលោកមិនដឹងច្បាប់ថាជាផ្លូវនៅក្នុងប្លង់ប្រពន្ធ័ឬក៍ជាផ្លូវស្ថិតនៅក្នុងដីមានកម្មសិទ្ធិឯកជននោះឡើយ។តែទោះបីជាយ៉ាងក៍ដោយលោកលីវណ្ណដាបានបញ្ជាក់យ៉ាងច្បាប់ថាបើផ្លូវមួយខ្សែរនេះស្ថិតនៅក្នុងប្លង់ប្រពន្ធ័ដាច់ខាតត្រូវតែបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណ៍មិនអនុញាត្តិឲ្យបុគ្គល់ណាម្នាក់យកធ្វើជាកម្មសិទ្ធិឯកជននោះឡើយ៕
មតិយោបល់