សៀមរាប៖ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង៤៥នាទី កម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ សហការជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្ត កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលទីតាំងជីកបកយកអាចម៍ដីចំនួន ០១ទីតាំង គ្មានអាជ្ញាបណ្ណចល័ត(កំពុងដំណើរការស្នើរសុំច្បាប់)។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួនៈ-អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, -រថយន្តដឹកដី ចំនួន០៣គ្រឿង,-ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ,-ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្នដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធទើបអាចដំណើរការអាជីវកម្មឡើងវិញបាន ៕
មតិយោបល់