ព័ត៌មានជាតិ

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមត្រូវបានប្រទះឃើញ នៅបរិវេ ណវត្តគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

​​កាលពីថ្ងៃច័ន្ទ ៧រោចខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០​២១ វេលាម៉ោង ៣និង០០នាទីរសៀលនៅចំ​ណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ)ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់បាត់ដំបងខណៈព្រះសង្ឃគង់ក្នុងវត្តបានបន្ត​ជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យក៏បាន​ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រាប់កាំភ្លើងកប់នៅក្នុងដីជាថ្មីទៀត ។
ពេលប្រទះឃើញដូចនេះ បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលជាបន្ទាន់ និងអនុវត្តតាម​យោ​បល់ណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិ​ការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់CMAC ដើម្បីពិនិត្យជាក់​ស្តែង​លើចំណុចទីតាំងនេះ។
ពេលមន្ត្រីជំនាញនៃអង្គភាពស៊ីម៉ាក់CMACប្រើប្រាស់គ្រឿងចក្រកាយទៅក្នុងដីនាចំណុច​នោះបានរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៨កេសដែកស្មើនិង៤,៥០០គ្រាប់ប្រភេទគ្រាប់​(PKF)​ផ​លិ​តនៅប្រទេសអាមេរិច ខូចគុណភាពស្ទេីរទាំងស្រុង​ដែលត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់​CMACយកទៅរក្សាទុកនិងបំផ្លាញចោល។
សូមរំលឹកជូនថាកាលពីថ្ងៃទី២៣ ខែ មីនា ឆ្នាំ​២០​២១ កន្លងទៅនៅទីអារាមនេះក៏ធ្លាប់បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះម្តងរួចមកហើយក្នុងខណៈដែលព្រះសង្ឃជីកដីដាក់លូធ្វើបង្គន់អនា​ម័យដែលយុទ្ធភ័ណ្ឌទាំងនេះប្រភេទគ្រាប់កាំ​ភ្លើង(PKF)ដូចគ្នាចំនួន ១៦កេស​ស្មើនឹង៤,​០០​០គ្រាប់(ផលិតនៅប្រទេសឣាមេរិច)។
តាម​ការវាយតម្លៃនិងសន្និដ្ឋានថា យុទ្ធភ័ណ្ឌទាំង​នេះអាចត្រូវបានគេកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាមយូរណាស់មកហេីយ​ ដែលរហូតពេលនេះបានខូចគុណភាពស្ទេីទាំងស្រុងអស់​ទៅហើយ។
(រូបភាពនគរបាលស្រុកគាស់ក្រឡ)By kosal!៤/ឧសភា/២០២១

មតិយោបល់