ព័ត៌មានជាតិ

បុរស៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធករណីប្រើប្រាស់ នូវអាវុធខុសច្បាប់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវ) កើតហេតុវេលាម៉ោង២៣ និង៤៥នាទី នៅចំណុចបណ្តោយផ្លូវជាតិលេខ៥ ភូមិ ពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣នាក់ (ឃាត់ខ្លួន)៖ ១-ឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិចារ ឃុំ អណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គ្មានសារធាតុញៀនទេ ។ ២-ឈ្មោះ រិទ្ធ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ទីលំនៅភូមិចារ ឃុំអណ្តូងស្នាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង គ្មានសារធាតុញៀននៅក្នុងទឹកទេ ។ ៣-ឈ្មោះ ហ៊ុន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម គ្មានសារធាតុញៀននៅក្នុងទឹកនោមទេ ។

វត្ថុតាងចាប់យក៖ -ដាវ ធ្វើពីដែកដងមានរុំស្កុតពណ៌ខ្មៅ ចំនួន ០១-កន្ត្រៃ កែឆ្នែធ្វើជាកូនកាំបិតមុខស្រួច ចំនួន ០១ ។

មធ្យោបាយដកហួតបាន៖ -ម៉ូតូ ចំនួន០១គ្រឿង ម៉ាកសង់កូរ៉េពណ៌ក្រហម គុណភាពចាស់ ពាក់ផ្លាកលេខ ភព1 ឈ ១៦៧០ ។

សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានធ្វើការចេញល្បាតនៅក្នុងភូមិសាស្ត្រ តាមបណ្ដោយផ្លូវជាតិលេខ៥ លុះពេលមកដល់ចំណុច ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាលក៏បាន ប្រទះឃើញជនសង្ស័យ ចំនួន០៣នាក់ជិះម៉ូតូ ចំនួន០១ គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គុណភាពចាស់ ពាក់ផ្លាកលេខ ភព1 ឈ ១៦៧០ ដោយមានការសង្ស័យបានហៅសួរនាំ និង ឆែកឆេរ ឃើញមានដាវ ចំនួន ០១ ដើម នៅជាប់ខ្លួនឈ្មោះ ហ៊ុន នី និង កន្ត្រៃដែកកែឆ្នែធ្វើជាកូនកាំបិតមុខស្រួច ចំនួន០១ នៅជាប់ខ្លួនឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ ហើយបាននាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ហ៊ុន នី បានសារភាពថា ខ្លួនបានចេញពីផឹកស៊ីជាមួយឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ និង ឈ្មោះ រិទ្ធ ទិត្យ ហើយឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ បានបបួលរូបខ្លួន និង ឈ្មោះ រិទ្ធ ទិត្យ ទៅលេងផ្ទះឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ នៅខេត្តកំពង់ឆ្នាំ ដោយឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ជាម្ចាស់ម៉ូតូនិងជាអ្នកបើកម៉ូតូ ក្នុងពេលនោះខ្លួនបានយកដាវធ្វើពីដែកដង មានរុំស្កុតពណ៌ខ្មៅជារបស់ខ្លួនដែលបានយកពីកន្លែងស្នាក់នៅ យកទៅជាមួយ ដោយបានលាក់ទុកដាវនោះនៅទូកម៉ូតូរបស់ឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ ដើម្បីទុកការពារខ្លួនពេលធ្វើដំណើរតាមផ្លូវ បន្ទាប់មកខ្លួនបាននាំគ្នាជិះម៉ូតូចេញពីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ជិះតាមបណ្តោយផ្លូវជាតិ លេខ៥ លុះជិះដល់ចំណុចកើតហេតុខាងលើ ដាវក៏របូតធ្លាក់ចេញពីទូកម៉ូតូទៅលើថ្នល់ជាតិ ពេលនោះឈ្មោះ រិទ្ធ ហ៊ន ហៅ តាប់ ក៏ជិះម៉ូតូត្រឡប់ក្រោយមករើសដាវយកទុកវិញ ជួន ពេលនោះ ក៏មានសមត្ថកិច្ចជិះល្បាតឃើញ នឹងបានធ្វើការនាំខ្លួនយកមកសាកសួរ ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ កំពុងធ្វើការសាកសួរបន្តទៀតនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាម នីតិវិធី ៕

មតិយោបល់