ព័ត៌មានជាតិ

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ត្រូវបានប្រទះឃើញនៅស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចភូមិទួលម្ទេស និងភូមិកន្ទួត ក្នុងស្រុកគាស់ក្រឡ ថាមានពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលជាបន្ទាន់ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានចាត់កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធិបតី សហការជាមួយអង្គភាពកំចាត់មីន Halo Trust ដើម្បីពិនិត្យជាក់ស្តែងលើចំណុចទីតាំងនេះ ។ សមត្ថកិច្ចបានចុះទៅធ្វើការប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៧គ្រាប់ ក្នុងនោះរួមមាន ៖ មីនPMN2 ចំនួន ០៦គ្រាប់ និងគ្រាប់B40 ចំនួន០១គ្រាប់ ហើយកម្លាំងជំនាញបានធ្វើការកំទេចចោលនៅនឹងកន្លែង ។

តាមការវាយតម្លៃ និងសន្និដ្ឋានថាយុទ្ធភ័ណ្ឌទាំងនេះ អាចត្រូវបានគេកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាមយូរណាស់មកហើយដែលរហូតពេលនេះបានខូចគុណភាពស្ទើរទាំងស្រុងអស់ទៅហើយ ៕

មតិយោបល់