ប្រទេសថៃ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងពីសមត្ថកិច្ចថៃថា ៖ ឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃ ត្រូវបានអគ្គីសភ័យឆាបឆេះទាំងស្រុង នៅវេលាម៉ោង ០៩យប់នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅទល់មុខផ្សារBig-C ស្ថិតក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា ៖ ឃ្លាំងដែលឆេះនេះជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កំរាលព្រំ កន្ទេលធំ និងខោអាវគីប គឺឃ្លាំង K-72 និង K73។
ប្រភពពីសមត្ថកិច្ចថៃបញ្ជាក់ថា ៖ បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា មុនកើតហេតុ មានការឆ្លងចរន្តអគ្គិសនីពីលើដំបូងឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គីភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាកំណាត់ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។
ប្រភពពីសមត្ថិច្ចថៃបញ្ជាក់ទៀតថា ៖ គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅមិនទាន់អាចសន្និដ្ឋានបានទេថា៖ អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិន។ តែបើយោងតាមពលរដ្ឋខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់ សន្និដ្ឋានថា ទាំងសំបកឃ្លាំងនិងសម្ភារៈដែលបានបំផ្លាញដោយអគ្គីភ័យនេះ អស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង ៥.000.000បាត (ប្រាំលានបាត)នោះឡើយ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់