ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ បានចុះបង្ក្រាបទីតាំងធ្វើរ៉ែមាសមួយកន្លែង ក្នុងខេត្តរតនគិរី

រតនគិរី៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា តារា នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបទីតាំងធ្វើរ៉ែមាសមួយកន្លែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ និងវត្ថុតាងម៉ាស៊ីនកិនថ្ម ចំនួន ០១គ្រឿង, ម៉ាស៊ីនបូបទឹកចំនួន ០១គ្រឿង, ឌីណាម៉ូភ្លើងចំនួន ០២គ្រឿង, ម៉ាស៊ីនត្រង់ស៊ីន័រចំនួន ០១គ្រឿ និងម៉ូតូចំនួន ០៥គ្រឿង។
បច្ចុប្បន្នជំនាញមន្ទីររ៉ែនិងថាមពល កំពុងចាត់ការតាមនីតិវិធី។

មតិយោបល់