ព័ត៌មានជាតិ

ប្រជា​ពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ​ ៨៣​ម៉ឺននាក់​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​​​​​ ក្នុង​យុទ្ធនាការ​រយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ

ក្រសួង​ការពារ​ជាតិ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ​ដល់​ទៅ​ជាង ៨៣​ម៉ឺននាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​​​នៅ​ក្នុង​យុទ្ធនាការ​រយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ។

ក្រសួង​ការពារ​ជាតិ​បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​មួយ​នេះ។

បើ​តាម​របាយការណ៍​ដដែល​នេះ ពលរដ្ឋ​ជាង ៥១​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរដូស​រួច​រាល់​ហើយ​នៅ​អំឡុង​ពេល​នេះ។

ក្រសួង​ការពារ​ជាតិ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ក្រសួង​បាន​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​សរុប​ដល់​ទៅ​ជាង ១​លាន ១៣​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ពលរដ្ឋ​ជិត ៨០​​ម៉ឺន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​​នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កន្លងម​ក​នេះ៕

មតិយោបល់