(Reuters) ៖ ឯកសាររបស់តុលាការបានបង្ហាញថា ភរិយារបស់ស្តេចគ្រឿងញៀននៅប្រទេសម៉ិចស៊ិកូឈ្មោះ Joaquin “El Chapo” Guzman គឺលោកស្រី Emma Coronel Aispuro ត្រូវបានគេរំពឹងថានឹងបំភ្លឺអំពីការចោទប្រកាន់នូវបទឧក្រិដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Coronel ដែលជាមនុស្សដើរតួយ៉ាងសំខាន់ក្នុងការជួយដល់លោក Guzman រត់គេចខ្លួនពីពន្ធនាគាម៉ិកស៊ីកូនៅឆ្នាំ ២០១៥ ត្រូវបានបង្ហាញខ្លួនក្នុងសវនាការនៅម៉ោង ១០ ព្រឹក នៅចំពោះមុខចៅក្រមលោក Rudolph Contreras ។
សារព័តមាន រ៉យទ័រ មិនអាចកំណត់ភ្លាមៗបាននូវការចោទប្រកាន់ដែលលោកស្រីនឹងត្រូវបំភ្លឺនោះទេ ហើយក៏មិនមានព័ត៌មានបន្ថែមស្តីពីការកាត់ក្តីរបស់តុលាការដែរនោះដែរ ។ ប្រសិនបើលោកស្រីត្រូវបានផ្តន្ទាទោសពីបទចោទប្រកាន់ទាំងអស់ លោកស្រីត្រូវប្រឈមការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់រហូតដល់ ១០ លានដុល្លារ។ មេធាវីរបស់លោកស្រី Coronel មិនអាចទាក់ទងបានភ្លាមៗទេ។
អតីតបវរកញ្ញាវ័យ ៣១ ឆ្នាំ រូបនេះត្រូវបានចាប់ខ្លួននៅខែកុម្ភៈពីបទចោទប្រកាន់ថា លោកស្រីបានបញ្ជូនសារបន្តដើម្បីជួយលោក Guzman ឲ្យប្រព្រឹត្តការជួញដូរគ្រឿងញៀនចាប់ពីឆ្នាំ ២០១២ ដល់ដើមឆ្នាំ ២០១៤ និងបានបន្តបញ្ជូនសារនៅពេលដែលលោកស្រីទៅសួរសុខទុក្ខរូបលោកនៅក្នុងពន្ធនាគា ប្រទេសម៉ិកស៊ីកូបន្ទាប់ពីការចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំ ២០១៤ ។
នៅក្នុងឯកសារតុលាការ FBI បាននិយាយថាលោកស្រី Coronel ដែលបានកើតនៅរដ្ឋកាលីហ្វ័រញ៉ា និងមានសញ្ជាតិអាមេរិក និងម៉ិកស៊ិកូ និងសមាជិកគ្រួសារដទៃរបស់លោកស្រីបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពជួញដូរគ្រឿងញៀនរបស់ក្រុម។
ព្រះរាជអាជ្ញាក៏បាននិយាយផងដែរថា លោកស្រីបានឃុបឃិតក្នុងការជួយដល់ការរត់គេចខ្លួនដ៏ល្បីល្បាញរបស់លោក Guzman កាលពីខែកក្កដាឆ្នាំ ២០១៥ ពីគុក Altiplano ក្នុងប្រទេសម៉ិកស៊ិក តាមរយៈរូងក្រោមដីដែលមានប្រវែង ១,៦ គីឡូម៉ែត្រពីបន្ទប់ឃុំឃាំងរបស់លោក ហើយបានចាប់ផ្តើមរៀបចំគំរោងការរត់គេចមួយផ្សេងទៀតបន្ទាប់ពីការចាប់ខ្លួនរបស់លោកកាលពីខែមករាឆ្នាំ ២០១៦ ដោយអាជ្ញាធរម៉ិកស៊ីកូ ៕
មតិយោបល់