ភ្នំពេញៈ បុរសជាអ្នកកាសែតនិងមិត្តភក្តិដែលជាបុគ្គលិកផ្នែកចុងភៅណាកាត្រូវបានក្រុមជនសង្ស័យ១ក្រុមកាប់ជាច្រើនដាវសាំម៉ូរ៉ៃ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាបម្រុងនិងត្រលប់មកផ្ទះវិញ។
ហេតុការណ៍កាប់ប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1CZ6711 ឌុបគ្នាចេញពីកន្លែងធ្វើការនៅឯណាកាគោលបំណងឆ្ពោះមកផ្ទះវិញ លុះដល់ចំណុចមុចផ្ទះស្រាបៀរផ្លូវបេតុងចូលមកភូមិឬស្សី៣សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក៏លេចមុខជនសង្ស័យ១ក្រុមមានគ្នាជិត១០នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃស្ទាក់កាប់ជនរងគ្រោះទាំង២នាក់ ជាច្រើនដាវបណ្តាលឲ្យរងរបួសធ្ងន់ហូរឈាមជោកខ្លួនតែជនរងគ្រោះមានស្មារតីល្អបានព្យាយាមជិះម៉ូតូរត់គេចដល់មន្ទីរពេទ្យរុស្ស៊ីដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ។
ជនរងគ្រោះខាងលើទី១មានឈ្មោះ រាជ រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន គេហទំព័រប្រាសាទមាស ស្នាក់នៅម្តុំកើតហេតុខាងលើ
ចំណែកជនរងគ្រោះម្នាក់ទៀមានឈ្មោះ ហំ ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរបុគ្គលិកណាកាផ្នែកចុងភៅ ស្នាក់នៅក្បែរគ្នា។
បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ខណៈនេះដែរជនរងគ្រោះកំពុងតែស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយ៕










មតិយោបល់