កងកម្លាំងសន្តិសុខអ៊ីស្រាអែល និយាយថា ជនសង្ស័យអារ៉ាប់៨នាក់ត្រូវបានចាប់ខ្លួនពីបទឃាតកម្មលើបុរសជនជាតិជ្វីហ្វម្នាក់ នៅប្រទេសអ៊ីស្រាអែលភាគកណ្តាល កាលពីខែឧសភា ក្នុងពេលមានរលកអំពើហិង្សាជនជាតិភាគតិច។
នគរបាលអ៊ីស្រាអែល និងសេវាកម្មសន្តិសុខ និយាយក្នុង សេចក្តីថ្លែងការណ៍រួមថា ជនសង្ស័យ៦នាក់ជាជនប៉ាឡេស្ទីននៅអ៊ីស្រាអែល និង២នាក់ផ្សេងទៀត ជាជនប៉ាឡេស្ទីន នៅតំបន់West Bank កាន់កាប់ដោយអ៊ីស្រាអែល។
ពួកគេត្រូវបានចាប់ខ្លួនលើបទសង្ស័យគប់ដុំថ្មទោលរថយន្តរបស់លោក Yigal Yehoshua អាយុ៥៧ឆ្នាំ ក្នុងទីក្រុងLod ជាទីក្រុងរួមគ្នា ជ្វីហ្វអារ៉ាប់ នៅខាងកើតទីក្រុង Tel Aviv បណ្តាលឲ្យស្លាប់។
មតិយោបល់