ព័ត៌មានជាតិ

ជនរងគ្រោះពឹងអោយជនសង្ស័យជិះម៉ូតូឌុបត្រឡប់ទៅផ្ទះឆ្លៀតឪកាសចូលទៅកន្លែងស្ងាត់ចាប់រំលោកត្រូវសមត្ថកិច្ចឃាត់ខ្លួន…

សៀមរាប:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា តាមរយ:ការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណ: អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន, លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន, កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានចុះពិនិត្យស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ឡោម ផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិ ខ្មែរ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ពាក់ពន្ធ័ករណី “រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោសទាក់ទងទៅនឹងអាយុនៃជនរងគ្រោះ “ ។ កើតហេតុនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣០នាទី នៅចំណុចស្ថិតក្នុងភូមិសាស្រ្ដឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

អង្គហេតុ:
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ជនរងគ្រោះ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិ ខ្មែរ បានពឹងឲ្យជនសង្ស័យជិះម៉ូតូដុបខ្លួនត្រឡប់ទៅផ្ទះ តែបែរជាជនសង្ស័យឆ្លៀតឱកាសដុបចូលទៅកន្លែងស្ងាត់ចាប់រំលោភរហូតបានសម្រេច ០១ដង រួចជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយទទួលបានការរាយការណ៍ សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស្វែករក និងនាំខ្លួនជនសង្ស័យបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់ពីធ្វើការសាកសួរចប់ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះខាងលើពិតប្រាកដមែន ។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

មតិយោបល់