ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​នាំ​យក​ថវិកា​ចំនួន​២​លាន​រៀល ទៅ​ប្រគល់​ជូន​ដល់​កុមារី​រង​គ្រោះ​ ដោយសារ​ឪពុក​បង្កើត​ចាប់រំលោភ​

​កំពង់ឆ្នាំង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ លោក​ឧត្តមសេនីយ៍ត្រី​ អៀរ​ ប៊ុ​ន​ធឿ​ន​ ស្នងការ​រង​ លោក​ឧត្តមសេនីយ៍ត្រី​ កែ​ ប៊ុ​ន​រិ​ទ្ធ​ ស្នងការ​រង​ លោក​ឧត្តមសេនីយ៍ត្រី​ ប៉ុ​ល​ វុ​ទ្ធី​ ស្នងការ​រង​ ជា​តំណាង​លោក​ឧត្ដមសេនីយ៍ទោ​ ខូ​វ​ លី​ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​នាំ​យក​ថវិកា​ចំនួន​២​លាន​រៀល​ រួម​ទាំង​ទឹកដោះគោ​ ស្ករសរ​ ទឹកសេរ៉ូ​ និង​ទឹកក្រូច​ ទៅ​ប្រគល់​ជូន​ដល់​កុមារី​រង​គ្រោះ​ ដោយសារ​ឪពុក​បង្កើត​ចាប់រំលោភ​ កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១​ ឈ្មោះ​ ស​.​ច​ន​ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​

​ជាមួយ​គ្នា​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ឧបត្ថម្ភ​នូវ​ទឹកក្រូច​ ចំនួន​១០​កេស​ ជូន​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​អគារ​សម្ភព​ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​កុមារី​រង​គ្រោះ​រហូត​បានជា​សះស្បើយ​ ។​ ថវិកា​ សម្ភារៈ​ ដែល​បាន​យក​មក​ឧបត្ថម្ភ​ ដល់​កុមារី​រង​គ្រោះ​ និង​ក្រុម​គ្រូពេទ្យ​ ជា​របស់​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ផ្ទាល់​ ។​

​ក្នុង​ឱកាស​នោះ​ លោក​វិ​ជ្ជ​បណ្ឌិត​ ទុំ​ សម្បត្តិ​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​ ស្នងការ​រង​ ដែល​បាន​នាំ​យក​អំណោយ​ជា​ភេសជ្ជៈ​ ជូន​ដល់​ក្រុម​គ្រូពេទ្យ​នា​ពេល​នេះ​ ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់