ព័ត៌មានជាតិ

Cristiano Ronaldo​ ស៊ុតបាល់បញ្ចូលទី ២ គ្រាប់ ជួយក្រុមជម្រើសជាតិព័រទុយហ្កាល់ឡើងទៅកាន់វគ្គ១៦ក្រុម

តារាឆ្នើមរបស់ជម្រើសព័រទុយហ្កាល់កីឡាករ Cristiano Ronaldo​ បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ដោយបាល់១១ម៉ែត្រ (Penalty kick) ទល់នឹងក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតពូល​​ (F) ដោយគ្រាប់ទីមួយនាទីទី៣០,គ្រាប់ទីទីពីរនាទី៦០ ចប់ការប្រកួតលទ្ធផល ២-២​ បាននាំក្រុមជម្រើសជាតិព័រទុយហ្កាល់ឡើងទៅកាន់វគ្គ១៦ចុងក្រោយបន្តទៀត។

ហើយបច្ចុប្បន្នកំពូលកីឡាករ Cristiano Ronaldo​ រកគ្រាប់បាល់បាន ១០៩ ក្នុងចំណោមការប្រកួត ១៧៦ ប្រកួតសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ក៏កំពុងកាន់កំណត់ត្រាជាកីឡាករដែររកគ្រាប់បាល់បានច្រើនជាងគេទាំងជម្រើសជាតិរបស់ខ្លួននឹងក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ 2020 នេះផងដែរ។

មតិយោបល់