អង្គភាពសេវាកម្មផ្សព្វផ្សាយរបស់ក្រសួងការពារជាតិរាយការណ៍ថា កងនាវាសមុទ្រខ្មៅ និងអង្គភាពសេវាកម្មសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្សី បានបណ្តេញនាវាចម្បាំងចក្រភពអង់គ្លេស ដែលបានបំពានដែនទឹករបស់ប្រទេសនេះ។
នាវាចម្បាំងចក្រភពអង់គ្លេស HMS Defender បានឆ្លងកាត់ព្រំដែន រុស្សីក្នុងផ្នែកភាគពាយព្យសមុទ្រខ្មៅ បន្ទាប់មកបានចូល៣គីឡូម៉ែត្រហួសព្រំដែនសមុទ្រក្នុងតំបន់ Cape Fiolent ។
នាវាអង់គ្លេសមួយគ្រឿងនេះធ្វើព្រងើយចំពោះការព្រមានលើការប្រើប្រាស់អាវុធដែលកើតមានពីខាងភាគីរុស្សី បណ្តាលឲ្យនាវាល្បាតព្រំដែនរុស្សីបាញ់ព្រមាន។
មតិយោបល់