ឧត្តរមានជ័យៈ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ និងលោកវរសេនីយ៍ទោ បឿ អឿល អធិការនគរបាលស្រុកចុងកាល់ បានចុះសួរសុខទុក្ខ និងពិនិត្យផ្ទះ ឧបត្ថម្ភថវិកា ដល់អតីតយុទ្ធជន២រូប នៅស្រុកចុងកាល់។
លោក ស ថាវី បានឧបត្ថម្ភថវិកាជូនអតីតយុទ្ធជនឈ្មោះ សៅ ម៉ិក ភេទស្រី អាយុ៧០ឆ្នាំនៅភូមិ(ក)ឃុំ ចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន១០០ដុល្លារ និងបានជួយជួសជុលដំបូលផ្ទះឲ្យគាត់ផងដែរ។
ជាមួយគ្នានោះផងដែរ លោកអភិបាលខេត្ត ក៏បានអញ្ជើញ សួរសុខទុកអតីតយុទ្ធជនម្នាក់ទៀតឈ្មោះ ជៀប លី ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក៏បានឧបត្ថម្ភជាថវិកា៩០០០០រៀល៕
មតិយោបល់