ព័ត៌មានជាតិ

វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជានៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១វិញ

ដោយមានការកែប្រែកម្មវិធី វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជានៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១វិញ។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

មតិយោបល់