ព័ត៌មានជាតិ

គ្រឿងញៀនចំនួន៥៤២៩៩.៣ ក្រាម ត្រូវបានសមត្ថកិច្ចបំផ្លាញចោល!

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧សមត្ថកិច្ចបានធ្វើការដុតបំផ្លាញគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ ទៅតាមអំណាចសាលក្រម សាលដីកាចំនួន៤ ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីពេលកន្លងមក។

ថ្នាំញៀនទាំងនេះ បង្ក្រាបបាននៅក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី ហើយត្រូវសមត្ថកិច្ចធ្វើការដុតបំផ្លាញចោល រួមមានដូចជា ៖ ប្រភេទមេតំហ្វេតាមីនម៉្សៅក្រាមសថ្លា (Ice) ចំនួន ៣៨,៥៩០ក្រាម , មេតំហ្វេតាមីនគ្រាប់(wy)ចំនួន ១៣,៦០៧គ្រាប់ និងហេរ៉ូអ៉ីនចំនួន: ២១០២,៣ ក្រាម ផងដែរ៕

មតិយោបល់