ព័ត៌មានជាតិ

កម្ពុជាមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយអង្គការសុខភាពពិភពលោក

ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយអង្គការសុខភាពពិភពលោក។
ប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសទាំង ១៧ នៅលើពិភពលោក ដែលផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់គ្រូបង្រៀនមុនគេ។


សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១​ មាន​ ៧៤,១៨%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

មតិយោបល់