ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ឃាត់ខ្លួនពីបទប្រើហិង្សាបង្កឲ្យមានរបួសស្នាមមានស្ថានទម្ងន់ទោស( ប្រើកូនកាំបិតចាក់ទៅលើបុរសម្នាក់ទៀត) ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅចំណុច បឹងអំពួចស្ថិតនៅផ្ទះជនរងគ្រោះបង្កឡើងដោយឈ្មោះ យ៉ាត ពុំ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សន ហ៊ឹង ភេទប្រុស អាយុ៤០ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានផឹកស៊ី ជាមួយគ្នា ខណ:ផឹកស្រវឹងរៀងខ្លួនជនសង្ស័យបាត់ទូរស័ព្វដៃរបស់ខ្លួនរួចចោទថា ជនរងគ្រោះជាម្ចាស់ផ្ទះលួច តែជនរងគ្រោះបានបដិសេធ នៅពេលនោះជនសង្ស័យរឹតតែមានកំហឹងទៅលើជនរងគ្រោះក៏យកកូនកាំបិត ដែលខ្លួនដាក់ទៅជាមួយជាប់ខ្លួន ចាក់ទៅលើពោះទឹកខាងឆ្វេង បណ្ដាលឱ្យមុតហូរឈាមរងរបួសធ្ងន់នៅក្នុងពេលកំពុងផឹកស៊ីជាមួយគ្នា នោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។
នគរបាលមូលដ្ឋាន និងមេឃុំផ្ទះរុងបានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ ជួយសង្គ្រោះនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវស្វែងរកឃើញនិងឃាត់ខ្លួន ព្រមទាំង ដកហូតបានវត្ថុតាងកូនកាំបិតចំនួន ០១ ។
ចំពោះជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕




មតិយោបល់