សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសការផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយសម្រាប់គ្រាបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទសកម្ពុជា។ ជំនួយនេះនឹងផ្តល់ការគាំទ្រទាន់ពេលវេលា សម្រាប់បង្កើនការត្រៀមខ្លួនជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ បង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមអ្នកដែលត្រូវចាក់ ផ្តល់អន្តរាគមន៍ផ្នែកសុខាភិបាលសាធារណៈ ដើម្បីគ្រប់គ្រងមេរោគកូវីដ ១៩ ហើយពង្រឹងមន្ទីរពិសោធន៍ដើម្បីបង្កើនសមត្ថភាពក្នុងការធ្វើតេស្ត។ ការគាំទ្រថ្មីនេះមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់អំណោយវ៉ាក់សាំងJohnson & Johnson ក្នុងពេលថ្មីៗនេះ ចំនួន ១ ០៦០ ១០០ ដូស តាមរយៈយន្តការ COVAX ។
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញមានមោទកភាពក្នុងការផ្តល់ការគាំទ្រនេះ ដែលនឹងជួយការពារប្រជាជនកម្ពុជា អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ។
មតិយោបល់