ព្រះសីហនុៈ មន្ត្រីសាលាក្រុងព្រះសីហនុ បានចាប់យករថយន្តមួយគ្រឿងរបស់ជនជាតិចិន ដែលឈប់ចតប៉ះពាល់ផ្លូវអូរ១ កាលពីថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៩ យកទៅរក្សាទុកនៅសាលាក្រុង ដើម្បីដាក់ពិន័យតាមគោលការណ៏របស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត។
ក្រៅពីនេះនៅមានរថយន្ត៣គ្រឿងផ្សេងទៀត ដែលចតទុកចោលប៉ះពាល់ផ្លូវម្តុំមហោស្រពចាស់ ក៏ត្រូវបានអជ្ញាធរក្រុងចាប់យកទៅរក្សាទុក នៅសាលាក្រុងព្រះសីហនុដូចគ្នាដែរ៕
មតិយោបល់